តម្លៃប្រេងឥន្ធនៈលក់រាយបន្ដធ្លាក់ចុះទូទាំងប្រទេសចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៥ ខែមករា

ភ្នំពេញ៖ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា រាជរដ្ឋាភិបាល​បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា ចំនួន ៤សេន​ដុល្លារ/លីត្រ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ចេញផ្សាយ​កាលពី​ថ្ងៃទី ៣១ ខែធ្នូ​នេះ។

សេចក្តីជូនដំណឹង​ស្តីពី​ការកំណត់​តម្លៃ​ប្រេងឥន្ធនៈ​បានបង្ហាញ​ថា ផ្នែក​តាម​តម្លៃ​មធ្យម​ប្រេង​ឥន្ទ​នៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ​ពី​ថ្ងៃទី ០១ ដល់​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩ នឹងត្រូវ​លក់ ៣.៣៧៣រៀល/១លីត្រ សម្រាប់​ប្រេងម៉ាស៊ូត។ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ​នៅ​កម្ពុជា ចំនួន ៤សេន​ដុល្លារ/លីត្រ។

សេចក្ដីជូនដំណឹង​បន្តថា ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ​សម្រាប់​អនុវត្ត ចាប់ពី​ថ្ងៃទី ០១ ដល់​ថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៩ នឹង​ចុះមក ៣.២០០រៀល/លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ៣.២០០រៀល/លីត្រ សម្រាប់​ប្រេងម៉ាស៊ូត។

ការ​គណនា​ថ្លៃ​លក់រាយ​ឥន្ទ​នៈ​មាន​លម្អិត​ដូចខាងក្រោម៖