
ក្រុមហ៊ុន YouTube ទើបតែបានចេញនូវសេចក្ដីប្រកាសថ្មីមួយ ស្ដីពីការបើកឲ្យដំណើរការសេវាកម្មបង់ប្រាក់
ចំនួន £11.99 ប្រហែលនឹង ១៥ ដុល្លាក្នុងមួយខែ សម្រាប់ការទស្សនាវីដេអូ និងស្ដាប់ចម្រៀងលើបណ្ដាញខ្លួនដោយមិនចាំបាច់អង្គុយរង់ចាំមើលការផ្សាយពាណិជ្ជកម្មដែលនាំឲ្យរំខានអារម្មណ៍ ហៅថា YouTube Premium ។
សម្រាប់ដាក់ចេញនូវសេវានេះ វាជាលើកទី ១ ហើយដែលក្រុមហ៊ុនគ្រប់គ្រងដោយ Google សម្រេចធ្វើបែបនេះ ហើយលើកទឹកចិត្តដល់អ្នកប្រើប្រាស់ដែលរស់នៅក្នុងចក្រភពអង់គ្លេសទាំងអស់ប្រើសេវាកម្មនេះ។ ដូចគ្នានេះ ដែល សម្រាប់អ្នកដែលរស់នៅក្នុងសហរដ្ឋអាមេរិច មានសេវាកម្មស្រដៀងនេះ ដែលគេហៅថា YouTube Red។
ចំពោះសេវាកម្មនេះ បច្ចុប្បន្នមាននៅ ១៧ ប្រទេសធំៗ សម្រាប់អ្នកចុះឈ្មោះប្រើប្រាស់សេវាកម្មនេះអាច៖
- មើលវីដេអូ YouTube ដោយគ្មានការផ្សាយពាណិជ្ជកម្មរំខាន។
- មើលវីដេអូ YouTube ពី Background លើឧបករណ៍ចល័ត ខណៈកំពុងប្រើកម្មវិធីផ្សេង។
- ភាពខុសគ្នានៃកម្មវិធីដែលបានផ្តល់ជាផ្នែកនៃកញ្ចប់ដើមរបស់ YouTube ។
- ទាញយកវីដេអូទាំងអស់ ទុកមើលពេលគ្មានអ៊ីនធឺណិត។
ការបង់ប្រាប់សម្រាប់សេវាកម្មនេះ ក៏នឹងអនុញ្ញាតឲ្យអ្នកអាចចូលទៅកាន់ YouTube Music កម្មវិធី Spotify ថ្មី និងកម្មវិធីប្រគួតប្រជែងជាមួយនឹង Apple Music ទៀតដែលក្រុមហ៊ុន Google បានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីណែនាំ និងផ្ដល់ជូនអ្នកប្រើប្រាស់នូវវីដេអូណាមួយអាស្រ័យលើវីដេអូនានាដែលធ្លាប់មើលពីមុនមក។ក្រៅពីការប្រើប្រាស់សេវាកម្ម YouTube Premium អ្នកក៏អាចជ្រើសរើសសេវាកម្ម YouTube Music តែមួយផងដែរ ហើយសម្រាប់សេវាកម្មនេះ នឹងតម្រូវឲ្យបង់ប្រាក់ត្រឹម £9.99 ($13.17) ប៉ុណ្ណោះ។