
ភ្នំពេញ: ដោយសារតែមើលឃើញពីការចាយវាយរបស់ប្រជាពលរដ្ឋកម្ពុជាមិនសូវមានការក្បិតក្បៀត ថ្មីៗនេះ ធនាគាជាតិកម្ពុជាបានបង្ហើបពីគន្លឹះខ្លះពាក់ព័ន្ធនឹងការចាយវាយ និងការប្រើប្រាស់ឥណទានដែលកំណត់ផ្តល់ជូនក្នុងប័ណ្ណឥណទានរបស់អ្នក។
តាមគេហៈទំព័រហ្វេសប៊ុករបស់ធនាគាជាតិកម្ពុជាផ្នែកអប់រំ (NBC-edu)បានបង្ហាញថា៖«ក្នុងករណីដែលអ្នកមិនបានដឹង យើងសុំបង្ហើបប្រាប់បន្តិចចុះ “ធនាគារមិនចង់ឃើញអ្នកប្រើប្រាក់ឥណទានដែលកំណត់ផ្តល់ជូនក្នុងប័ណ្ណឥណទានរបស់អ្នកទាំងអស់នោះទេ ទោះបីជាអ្នកនឹងសងវិញគ្រប់ចំនួនរៀងរាល់ខែក៏ដោយ។
ធនាគារជាតិកម្ពុជាបន្តថា អ្នកត្រូវរក្សាចំនួនទឹកប្រាក់កម្ចីឱ្យនៅសល់មិនតិចជាង៣០ភាគរយនៃទំហំប្រាក់ឥណទានទាំងមូលដែលអ្នកបានទទួល។ នេះជាគេហៅថា អត្រាកំណត់នៃការប្រើប្រាស់ប្រាក់ឥណទាន។ ទម្លាប់នៃការចាយវាយរបស់អ្នកស្តែងតាមវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក។
ធនាគារដែលផ្តល់ប្រាក់កម្ចី នឹងធ្វើការកំណត់កម្រិតហានិភ័យ តាមរយៈការត្រួតពិនិត្យលើប្រវត្តិនៃការប្រើប្រាស់ឥណទានរបស់អ្នក នៅពេលដែលអ្នកត្រូវការខ្ចីលុយនាពេលអនាគត។
ទាញយកកម្មវិធី NBC-Edu ដើម្បីជួយអ្នកក្នុងការរៀនសូត្រពីចំណេះដឹងផ្នែកហិរញ្ញវត្ថុដោយឥតគិតថ្លៃ។
សម្រាប់ទូរស័ព្ទប្រព័ន្ធ IOS: https://goo.gl/NK3FxR
សម្រាប់ទូរស័ព្ទប្រព័ន្ធ Android: https://goo.gl/pAof54