ក្រសួងកសិកម្ម ជំរុញឲ្យក្រុមហ៊ុនឯកជនពង្រីកផ្ទៃដីដាំដុះដំណាំកាកាវនៅកម្ពុជា

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក  វេង សាខុន បានជំរុញឲ្យក្រុមហ៊ុនឯកជនពង្រីកផ្ទៃដីដាំដុះដំណាំកាកាវនៅកម្ពុជា។ការលើកឡើងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីចុះពិនិត្យមើលចម្ការដំណាំកាកាវ របស់ក្រុមហ៊ុន កាំកាវ ស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូន ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី​។

លោក ប៊ុន ថេន តាំ ដែលជាអ្នកគ្រប់គ្រងចម្ការបានជម្រាបជូនរដ្ឋមន្រ្តីក្រសួងកសិកម្មថា ក្រុមហ៊ុនបានដាំកាកាវសាកល្បងលើផ្ទៃដីជាង ២ហត ទទួលបានផលជាង ៣តោន/ឆ្នាំ ដោយធ្វើការនាំចេញទៅប្រទេសសឺង្ហបុរី និងប្រទេសជប៉ុន។ ប្រសិន បើដាំបានល្អ ទទួលបានផលខ្ពស់ក្នុង ១ហត ដំណាំកាកាវអាចទទួលបានចំណូល ៦០០០-៧០០០ដុល្លារ/ឆ្នាំ។

នាឪកាសនោះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក  វេង សាខុន បាននស្វាគមន៍ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនខិតខំពង្រីកផ្ទៃដីដាំដុះបន្ថែម និងរកដៃគូសហការជាមួយកសិករ ឬសហគមន៍ ដោយសារដាំណាំឧស្សាហកម្មមួយនេះអាចទាញបាន ប្រាក់ចំណូលខ្ពស់ និងមានទីផ្សារល្អ។ ក្រុមហ៊ុនគួរចងក្រងក្រុមផលិត ដើម្បីបង្កើនបរិមាណផលផ្គត់ផ្គង់តាមតម្រូវការទីផ្សារអន្តរជាតិ៕