
គម្រោងស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់រួចរាល់ទាំងស្រុងហើយ ត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ នេះបើយោងតាម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍ តំបន់ ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បានចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែ នៅខេត្តព្រះសីហនុ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល អនុវត្តដោយ គ.អ.ឆ.ក.។
នាឪកាសនោះ ២០២១ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានឲ្យដឹងពីវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រុងទាំង ៣៤ខ្សែ នៅខេត្តព្រះសីហនុថា ជាលទ្ធផល គិតមកដល់បច្ចុប្បន្ន ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០% ការងារអ៊ុតកៅស៊ូបេទីម កម្រាស់ ៧០ មីលីម៉ែត្រ សម្រេចបាន ១០០% ការងារគំនូសចរាចរណ៍សម្រេចបាន ១០០% ការងារដំឡើងផ្លាកសញ្ញាចរាចរណ៍ សម្រេចបាន ១០០% ការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវសម្រេចបាន ១០០% កាេងារដាំដើមឈើសម្រេចបាន ១០០% ការងារបន្ទប់ទឹកសាធារណៈសម្រេចបាន ៩៣% ការងារបំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ៦០% ការងារធ្វើផ្លូវប្របឆ្នេរអូរឈើទាលកាត់តាមពយតាមូងសម្រេចបាន៩៥%។
ក្នុងនោះ ការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី ១ សម្រេចបាន ៨៤% ការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ សម្រេចបាន១០០% និងកំពុងពិនិត្យលទ្ធភាពស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣។
ដោយឡែកស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ ដែលប្រើបច្ចេកវិទ្យាចុងក្រោយបំផុត និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់៧២០០មែត្រគូបក្នុង១ថ្ងៃសម្រេចបាន១០០% ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ ដែលមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់៥២០០មែត្រគូបក្នុង១ថ្ងៃ សម្រេចបាន៨៤%។ គ.អ.ឆ.ក. ក៏កំពុងពិនិត្យលទ្ធភាព ស្ថាបនាស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ មួយទីតាំងទៀត ដើម្បីដោះស្រាយការបង្ហូរទឹកកខ្វក់ទៅក្នុងសមុទ្រ៕