E​U ​ផ្តល់​ប្រាក់​ជាង​ ​៣​,​៥​ ​លាន​ដុល្លារ ដើម្បីឆ្លើយតប​​វិបត្តិ​កូ​វី​ដ​១​៩​ ​និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​ ​

សហភាព​អឺរ៉ុប​ (​E​U) ​និង​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​រួមគ្នា​គាំទ្រ​ការ​ពង្រឹង​ ​បង្ការ​ ​និង​ការ​ឆ្លើយតប​ចំពោះ​វិបត្តិ​ជំងឺ​កូ​វី​ដ​-​១​៩​ ​និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​ ​។​

សេចក្ដីប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​ ​កាលពី​ថ្ងៃ​ទី​២​ ​ខែ​មិថុនា​ ឱ្យ​ដឹង​ថា​ ​សហភាព​អឺរ៉ុប​កំពុង​វិនិយោគ​ទឹកប្រាក់​សរុប​ ​២​,​៨​ ​លាន​អឺ​រ៉ូ ​ឬ​ស្មើ​ប្រមាណ​ ​៣​,​៥​ ​លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​រយៈពេល​ ​៣​ឆ្នាំទៅ​មុខ​ ​ដើម្បី​ផ្តល់​ការ​គាំទ្រ​តាមរយៈ​អង្គការសុខភាព​ពិភពលោក​ ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​ពង្រឹង​ការ​បង្ការ​ ​និង​ការ​ឆ្លើយតប​ ​ចំពោះ​វិបត្តិ​ជំងឺ​កូ​វី​ដ​-​១​៩​ ​និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ ​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​លោក​ ​ម៉ម​ ​ប៊ុន​ហេង​ ​លើកឡើង​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​រួម​ថា​ ​ក្រសួងសុខាភិបាល​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការសុខភាព​ពិភពលោក​ ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ ​។​

​តំណាង​អង្គការសុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​ ​អ្នកស្រី​ ​លី​ ​អៃ​ឡេ​ន​ (​L​i​ ​Ail​an​) ​បញ្ជាក់​ដែរ​ថា​ ​ការ​ផ្ដល់​មូលនិធិ​នេះ​ ​នឹង​ចូល​រួមចំណែក​ឆ្លើយតប​ចំពោះ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​និង​ជួយ​កម្ពុជា​ក្នុង​ការ​ត្រៀម​បង្ការ​គ្រោះអាសន្ន​សុខភាព​សាធារណៈ​បាន​ប្រសើរ​ជាង​មុន​។​

​ចំណែក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​អ្នកស្រី​ ខារិ៍​មេន​ ម៉ូ​រ៉េ​ណូ (​Car​men​ ​More​no​) ​សង្ឃឹម​ថា​ ​មូលនិធិ​នេះ​នឹង​ពង្រឹង​សមត្ថភាព​កម្ពុជា​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺរាតត្បាត​ ​និង​កសាង​ប្រព័ន្ធ​សុខាភិបាល​មួយ​ដែល​ធន់​។​

​ការ​ផ្តល់​មូលនិធិ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​សុខភាព​ថ្នាក់​តំបន់​ពិសេស​មួយ​របស់​សហភាព​អឺរ៉ុប​ ​និង​អង្គការសុខភាព​ពិភពលោក​ ​ដើម្បី​គាំទ្រ​ដល់​ប្រទេស​ជា​សមាជិក​អា​ស៊ាន​៕​