កម្ពុជា សម្រេចការបង្កបង្កើនផលស្រូវ និងដំណំាឧស្សាហកម្មឆ្នាំនេះ លើសឆ្នាំមុន

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វែង សាខុន បានឲ្យដឹង តាមរយ:របាយការ ណ៍ស្តីពីល្បឿននៃការងារបង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំ ២០២១ គិតត្រឹមថ្ងៃទី៣០ កម្ពុជា សម្រេចការបង្កបង្កើនផលស្រូវ និងដំណំាឧស្សាហកម្មឆ្នាំនេះ លើសឆ្នាំមុន។

របាយការណ៍ស្តីពីល្បឿនការងារបង្កបង្កើនផលដំណំាសាកវប្បកម្មនិងដំណំាឧស្សាហកម្មរដូវវស្សាឆ្នាំ២០២១ បានផ្យដឹងថា៖

ក-ផ្ទៃដីដំណំាសាកវប្បកម្ម (ពោតស ដំឡូងជ្វា បន្លែគ្រប់មុខ ម្ទេស ឪឡឹក) អនុវត្ដបានចំនួន ៤៣ ២០២ហ.ត ស្មើនឹង ៨០,៤៧ ភាគរយនៃផែនការ ៥៣ ៦៨៦ហ.ត តិចជាងឆ្នាំមុន ៦៩០ហ.ត។

ខ-ផ្ទៃដីដំណំាឧស្សាហកម្ម (ពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង អំពៅ ក្រចៅ ឈូក) អនុវត្ដបានចំនួន ៦៤៩ ៦៩៦ហ.ត ស្មើនឹង ៧៩,២៣ភាគរយនៃផែនការ ៨១៩ ៩៨៩ហ.ត លើសឆ្នាំមុន ៤ ១៨៥ហ.ត។

ជារួមមក ល្បឿនការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាឆ្នាំ២០២១នេះ សម្រេចបាន ៧៦,០១ ភាគរយ នៃផែនការ (ឆ្នាំមុនសម្រេចបាន ៦៩,២៤ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា) រីឯដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម សម្រេចបាន ៧៩ភាគរយ (ឆ្នាំមុនសម្រេចបាន ៧៥ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា។

ទន្ទឹមនឹងនេះ ក្រសួងបានណែនាំដល់អង្គភាពជំនាញក្រោមឱវាទរួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្តទាំងអស់ឱ្យខិតខំជំរុញប្រជាកសិករក្នុងការរៀបចំដី ភ្ជួររាស់ សាប ព្រោះ តាមបច្ចេកទេសកសិកម្មសមស្រប ដើម្បីឲ្យទាន់រដូវកាលដាំដុះ។

លើសពីនេះទៀត ក្រសួងក៏បានជំរុញឱ្យអង្គភាពជំនាញបន្តចុះពិនិត្យតាមដានសុខភាពសត្វ ការអន្តរាគមន៍ចុះចាក់ថ្នាំការពារជំងឺឆ្លងសត្វ ដោយបង្កើនការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វផ្សេងៗ ជាពិសេសទប់ស្កាត់ចលនាសត្វដោយខុសច្បាប់នៅតាមបណ្តារាជធានី ខេត្តជាប់ជាប្រចាំ រួមទាំងបទល្មើសជលផល និងព្រៃឈើផងដែរ៕