មន្ទីរ កំពុងពង្រឹងការងារជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៥ និងផ្លូវសំខាន់ៗជាច្រើនខ្សែរ

ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឲ្យដឹងកាលពីថ្ងៃទី ១០ – ១១ ខែកក្កដា ឆ្នាំ  ២០២១ បានឲ្យដេងថា បានកំពុងបន្តអនុវត្តសកម្មភាពការងារជួសជុលថែទាំប្រចាំ,ការងារជួសជុលខួបនិងការងារជួសជុលបន្ទាន់ ។

ក្នុងនោះ មន្ទីរ កំពុងពង្រឹងការងារជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៥ និងផ្លូវសំខាន់ៗជាច្រើនខ្សែររួមមាន៖

១.កំណាត់ផ្លូវជាតិលេខ៥៖ បន្តការងារ ដាក់លូមូលបណ្តោយផ្លូវចន្លោះ គម ២៩៧+៣០០ ដល់គម ២៩៧+២៥០ ស្ថិតនៅ សង្កាត់អូរចារ ក្រុងបាត់ដំបង

– ការងារ លុបសំបុកមាន់ ស្រោចកៅស៊ូDBST )និង ជួសជុលផ្លាកសញ្ញាចារាចរណ៍និងកាត់ចង្អូរបង្ហូរទឹកភ្លៀចេញពីផ្លូវចន្លោះគម ២៨៣+០០០ ដល់គម ២៨៧+០០០ ស្ថិតនៅឃុំអន្លង់វិល ស្រុកសង្កែ និងការងារលុបសំបុកមាន់ ស្រោចកៅស៊ូ (DBST )ចន្លោះគម ២៩៦+០០០ដល់គម៣០០+០០០ ស្ថិតនៅឃុំ ជ្រៃស្រុកថ្មគោល។

២. កំណាត់ផ្លូវជាតិលេខ ៥៧៖ បន្តការងារ លុបសំបុកមាន់និងស្រោចកៅស៊ូ (DBST )ចន្លោះគម ០០+០០០ ដល់គម ០២+១០០ ស្ថិតនៅសង្កាត់វត្តគរ ក្រុងបាត់ដំបង

៣. កំណាត់ផ្លូវជាតិលេខ៥៧បេ៖ បន្តការងារ កាត់ស្មៅឆ្កាព្រៃតាមបរិក្ខាផ្លូវចន្លោះគម៣៦+០០០ ដល់គម ៤៤+០០០ ស្ថិតនៅឃុំអំពិលប្រាំដើម ស្រុកបវេល

៤. កំណាត់ផ្លូវខេត្តលេខ១៥៧៖  បន្តការងារលុបសំបុកមាន់និងស្រោចកៅស៊ូ (DBST) ចន្លោះគម ១២+០០០  ដល់គម ១៣+៥០០  ស្ថិតនៅឃុំធិបតី ស្រុក គាស់ក្រឡ

៥. កំណាត់ផ្លូវខេត្តលេខ ១៥៧អា ៖ បន្តការងារ ចាក់ថ្មម៉ិចកៀរកិនបង្ហាប់ស្រោចទឹកស្រទាប់គ្រឹះសំខាន់ចន្លោះគម ១២+១០០  ដល់គម ១២+៥៥០  ស្ថិតនៅឃុំបាយដំរាំស្រុកបាណន់

៦.កំណាត់ផ្លូវខេត្តលេខ១៥៧១អា ៖ បន្តការងារ ចងដែក រៀបក្តារពុម្ពជញ្ជាំងលូប្រអប់ និងកៀរសម្អាតចិញ្ចើមពីមុខក្បាលលូប្រអប់ត្រង់ចំនុចគម០១+៨០០ស្ថិតនៅឃុំវត្តតាមិម និងឃុំ អូរដំបង១ ស្រុកសង្កែ

៧.ផ្លូវក្នុងក្រុងលេខ៥០១  និងផ្លូវលេខ៥២០៖  បន្តការងារ លុបសំបុកមាន់ និងស្រោចកៅស៊ូ (DBST ) ស្ថិតនៅសង្កាត់ ស្វាយប៉ោ  និងសង្កាត់ចំការសំរោងក្រុងបាត់ដំបង៕