កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន អាច​នឹង​អនុម័ត​ជាផ្លូវការ​នៅដើម​ឆ្នាំ២០២២

​គណៈ​កម្ម​កា​ធិ​ការ​ជំនាញ​របស់​រដ្ឋសភា​ ​ទើប​តែ​ផ្តល់​ការ​គាំទ្រ​ជាឯក​ច្ឆ័​ន​ទៅដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (​F​T​A​) ​កម្ពុជា​-​ចិន​ ​ដែល​ជា​សញ្ញា​បង្ហាញ​ថា​ ​កិច្ចព្រមព្រៀង​នេះ​ទំនងជា​នឹង​ត្រូវ​បាន​គេ​អនុម័ត​នៅដើម​ឆ្នាំក្រោយ​ ​។​

ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ ​កាលពី​ស​ប្តាហ៍​មុន​ ​បាន​ធ្វើការ​វិភា​ក្សា​ក្នុង​កិច្ចប្រជុំ​តាម​អន​ឡា​ញ​ជាមួយ​គណៈកម្មាធិការ​ទី​៩​របស់​រដ្ឋសភា​ ​ដើម្បី​ស្វែងរក​វិធី​សា​ស្រ្ត​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​នៅ​ឆ្នាំ​ ​២​០​២​២​ ​។​

នៅ​ពេលនេះ​ ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​បញ្ជូន​សេចក្តីព្រាងច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទៅ​រដ្ឋសភា​ដើម្បី​ធ្វើ​ការប្រជុំ​ ​និង​បោះឆ្នោត​អនុម័ត​ ​។​

ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (​F​T​A​) ​នៅ​ខែ​តុលា​ឆ្នាំ​ ​២​០​២​០​ ​បន្ទាប់ពី​កិច្ចពិភាក្សា​មួយ​ឆ្នាំ​។​ ​ប្រទេស​ចិន​មាន​កិច្ចព្រមព្រៀង​រួចហើយ​ជាមួយ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​ក្នុង​នោះ​កម្ពុជា​ជា​សមាជិក​។​ ​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ ​បាន​សង្កត់ធ្ងន់​លើ​អត្ថប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (​F​T​A​) ​រួម​មានការ​ចូល​ទី​ផ្សារ​បន្លែ​ផ្លែឈើ​និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​ដែល​ល្អ​ប្រសើរ​ជាង​មុន​ ​រួម​ជាមួយ​សិប្បកម្ម​និង​ទំនិញ​ផ្សេងទៀត​ ​។​

លោក​បាន​បន្ថែម​ទៀត​ថា​ ​ប្រទេស​កម្ពុជា​មាន​សមត្ថភាព​ផលិតផល​ដែល​អនុលោម​តាមច្បាប់​និង​អនាម័យ​របស់​ប្រទេស​ចិន​និង​បណ្តុះបណ្តាល​បុគ្គលិក​ជំនាញ​ខ្ពស់​ ​ដើម្បី​ពង្រឹង​វិ​ស​័​យ​សេវាកម្ម​របស់​ព្រះរាជាណាចក្រកម្ពុជា​។​

លោក​បាន​និយាយ​ថា​ ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចិន​ក៏​នឹង​មាន​សក្តានុពល​ក្នុង​ការ​ទាក់ទាញ​មូលធន​បរទេស​ពី​កន្លែងផ្សេង​ទៀត​តាមរយៈ​ការ​ពង្រឹង​ផលិតកម្ម​ក្នុងស្រុក​និង​ការ​កែ​លម្អ​បរិយាកាស​វិនិយោគ​ ​ខណៈ​ការ​បង្កើន​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ ​និង​ការ​វិនិយោគ​បរទេស​កាន់តែ​ច្រើន​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច​ងើបឡើង​វិញ​បង្កើត​ការងារ​និង​ប្រាក់ចំណូល​ខ្ពស់​សម្រាប់​ប្រជាជន​កម្ពុជា​ ​ដែល​កំពុង​រង​វិបត្តិសេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​ ​។​

ការនាំចេញ​របស់​កម្ពុជា​ទៅ​ចិន​បាន​កើន​ឡើង​ ​៥​៦​ភាគរយ​ ​ក្នុងរយៈពេល​ ​៥​ខែ​ ​ដំបូង​នៃ​ឆ្នាំ​ ​២​០​២​១​ ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​ ​ការនាំចូល​ពី​ប្រទេស​ចិន​បាន​កើន​ឡើង​ ​២​១​ ​ភាគរយ​ចាប់ពី​ខែ​មករា​ ​ដល់​ចុងខែ​ឧសភា​ ​ដោយសារ​ភាព​ខ្លាំង​នៃ​តម្រូវ​ការ​របស់​កម្ពុជា​ចំពោះ​ផលិតផល​ឧស្សាហកម្ម​វត្ថុធាតុដើម​និង​សម្ភារៈសំណង់​ ​។​

ការ​កើន​ឡើង​នៃ​ការនាំចេញ​ពី​ប្រទេស​កម្ពុជា​ត្រូវ​បាន​ជំរុញ​ដោយ​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​របស់​ចិន​សម្រាប់​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​។​ ​ការនាំចេញ​អាច​នឹង​កើន​ឡើង​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​នៅ​ចុង​ឆ្នាំនេះ​បន្ទាប់ពី​ប្រទេស​ចិន​បាន​សន្យា​ទិញ​ផលិតផល​កសិកម្ម​បន្ថែម​ទៀត​នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ខែមុន​រវាង​ឯកឧត្តម​ ​ប្រាក់​ សុ​ខុន​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងការបរទេស​កម្ពុជា​ ​និង​ ​សម​ភាគី​ចិន​ ​លោក​ ​វ៉ាង​ ​យី​ ​៕​