អគារមន្ទីរពិសោធន៍ជាតិសំណង់ ចាប់ផ្តើមដំណើរការសាងសង់ហើយ

អគារមន្ទីរពិសោធន៍ជាតិសំណង់ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៣០៧ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានចាប់ផ្តើមដំណើរការសាងសង់ហើយ កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ។

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងសំណង់ អញ្ជើជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពិសោធន៍ជាតិសំណង់នេះ។

គម្រោងនេះ នឹងត្រូវសាងសង់លើផ្ទៃដី ១ហិកតា មានអគារកម្ពស់ ២ ជាន់ និងត្រូវបែកចែកជា ៣ ផ្នែកផ្សេងៗគ្នា។

អគារទាំងនេះនឹងប្រើជាទីតាំងពិសោធន៍ទូទៅ ពិសោធន៍សំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ជាដើម។បើតាមគម្រោងអគារនេះ នឹងប្រើពេល៨ខែ ដើម្បីបញ្ចប់ការសាងសង់៕