ជប៉ុន ប្រកាស​ផ្តល់​ជំនួយ​៣​,​៣​១​​លាន​ដុល្លារ​ លើគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស​កម្ពុជា

រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​ ​ចំនួន​ ​៣​៦​២​ ​លាន​យ៉េ​ន​ ​ស្មើនឹង​ ​៣​,​៣​១​លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​ប្រើប្រាស់​លើ​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ ​។​

ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​នឹង​ត្រូវ​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​១​ ​ខាងមុខ​ ​ដោយ​លោក​ ​ប្រាក់​ សុ​ខុន​ ​រដ្ឋមន្ត្រីការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា​ ​ជាមួយនឹង​លោក​ មិ​កា​មិ ​ម៉ា​សា​ហ៊ី​រ៉ូ ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ​។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ក្រសួងការបរទេស​របស់​កម្ពុជា​នៅ​ថ្ងៃនេះ​បាន​បញ្ជាក់​ថា​ ​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ជប៉ុន​នេះ​ ​នឹង​ចូល​រួមចំណែក​យ៉ាងសំខាន់​នៅ​ក្នុង​ការ​លើក​ម្ពស់​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា​ ​ក៏ដូចជា​ជួយ​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ ​និង​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាងប្រទេស​ទាំងពីរ​ផង​ដែរ​ ​។​

ដោយឡែក​ ​ថ្មីៗ​នេះ​ជប៉ុន​ក៏បាន​ប្រកាស​ផ្តល់​ជំនួយ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ចំនួន​១​លាន​ដូ​ស​ ​ដែល​នឹង​ត្រូវ​ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃសុក្រ​នេះ​ ​។​

ក្នុង​វិ​ស័​យ​សុខាភិបាល​ ​ជាពិសេស​ក្នុង​យុទ្ធនាការ​ប្រឆាំង​កូ​វី​ដ​-​១​៩​ ​លោក​ មិ​កា​មិ ​ម៉ា​សា​ហ៊ី​រ៉ូ ​បាន​លើកឡើង​ថា​ ​ជប៉ុន​បាន​ផ្តល់​ជំនួយ​សរុប​ជាង​៥​០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​ ​រួម​មាន​បរិក្ខារ​ពេទ្យ​ ​ការ​កែ​លម្អ​មន្ទីរពេទ្យ​ ​ការ​គាំទ្រ​គម្រោង​របស់​អង្គការ​អន្តរជាតិ​នានា​សម្រាប់​វិធានការ​ទប់​ស្កាត់​ការ​ចម្លង​ជំ​ងឹ​តាម​ព្រំដែន​ ​ក៏ដូចជា​ការ​ផ្តល់​បរិក្ខារ​សម្រាប់​ដឹកជញ្ជូន​ ​និង​ការ​រក្សាទុក​វ៉ាក់សាំង​ឱ្យ​បាន​ត្រឹមត្រូវ​ ​៕​