មន្ត្រីកម្ពុជា​ប្រមាណ​៥​០​០​នាក់​ ​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោង JDS ​របស់​ជប៉ុន​

លោក​ ​ប្រាក់​ សុ​ខុន​ ​រដ្ឋមន្ត្រីការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ ​មន្ត្រី​កម្ពុជា​ប្រមាណ​៥​០​០​នាក់​ ​បាន​ទទួល​អត្ថប្រយោជន៍​ពី​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ (J​D​S) ​របស់​ជប៉ុន​ ​។​

ការ​លើកឡើង​នេះ​បន្ទាប់ពី​រដ្ឋាភិបាល​ជប៉ុន​ ​បាន​សម្រេច​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​ ​ចំនួន​ ​៣​៦​២​ ​លាន​យ៉េ​ន​ ​ស្មើនឹង​ ​៣​,​៣​១​លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​ប្រើប្រាស់​លើ​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ ​។​

ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​១​នេះ ​ដោយ​លោក​ ​ប្រាក់​ សុ​ខុន​ ​រដ្ឋមន្ត្រីការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា​ ​ជាមួយនឹង​លោក​ មិ​កា​មិ ​ម៉ា​សា​ហ៊ី​រ៉ូ ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ​។​

ប្រមុខ​ការទូត​កម្ពុជា​លើកឡើង​ថា​ ​គិត​ចាប់តាំង​ពី​កា​រដាក់​ឱ្យ​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២​០​០​០​មក​ ​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់​ជប៉ុន​ ​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ ​។​

លោក​បន្ត​ថា​ ​អស់​រយៈពេល​ជាង​២​០​ឆ្នាំ​មក​ហើយ​ ​ដែល​ J​D​S ​បាន​ផ្តល់​អាហារូបករណ៍​ដល់​ម​ន្រ្តី​កម្ពុជា​ប្រមាណ​ ​៥​០​០​នាក់​ ​ដែល​ក្នុង​នោះ​ ​មាន​២​៤​នាក់​ ​មកពី​ក្រសួងការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

ជាង​នេះ​ទៅទៀត​ ​រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ដល់​ប្រទេស​កម្ពុជា​ ​នូវ​គម្រោង​អាហារូបករណ៍​និង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី​ដ៏​ទៃ​ទៀត​ ​ដែល​បាន​រួមចំណែក​យ៉ាងសំខាន់​ដល់​តម្រូវ​ការ​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​ដែល​មានគុណ​ភាព​ ​សមត្ថភាព​ ​និង​ផលិតភាព​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​អភិវឌ្ឍ​ ​សេដ្ឋកិច្ច​-​សង្គម​របស់​ប្រទេស​កម្ពុជា​ ​។​

​លោក​ ​ប្រាក់​ សុ​ខុន​ ​បញ្ជាក់​ថា​ ​ក្នុងកំលុង​ពេល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ប្រទេស​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ ​មក​ជាបន្តបន្ទាប់​ដល់​កម្ពុជា​ ​ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​ទ្វេភាគី​ដ៏​រឹង​មាំ​រវាងប្រទេស​ទាំងពីរ​ ​និង​ការ​គាំទ្រ​ឥតឈប់ឈរ​របស់​ប្រទេស​ជប៉ុន​ចំពោះ​ការ​អភិវឌ្ឍ​រយៈពេល​វែង​នៅ​ប្រទេស​កម្ពុជា​ ​។​ ​ជប៉ុន​ក៏​កំពុង​គាំទ្រ​យ៉ាងខ្លាំងក្លា​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-​១​៩​ ​តាមរយៈ​ការ​ផ្ដល់​ជំនួយ​ឥត​សំណង​ជាង​៥​០​លាន​ដុល្លារ​ ​និង​ប្រាក់​ក​ម្ចី​ប្រមាណ​ ​២​៣​០​លាន​ដុល្លារ​ ​។​

ប្រមុខ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​លោក​ មិ​កា​មិ ​ម៉ា​សា​ហ៊ី​រ៉ូ ​បាន​ថ្លែង​ថា​ ​នៅ​កម្ពុជា​ ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដែល​ ​មាន​ការអប់រំ​ខ្ពស់​ ​និង​បទ​ពិសោធ​អន្តរជាតិ​ ​គឺជា​កិច្ច​ការបន្ទាន់​ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការ​បំពេញ​តម្រូវ​ការ​មូលដ្ឋាន​របស់​ប្រជាជន​កម្ពុជា​និង​លើក​ក​ម្ពស់​គុណភាព​ជីវិត​ជាមួយនឹង​ស្តង់​ដារ​អន្តរជាតិ​ ​។​

ដូច្នេះ​ ​ប្រទេស​ជប៉ុន​កំពុង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​ពង្រឹង​ហេដ្ឋារចនាសម្ពន្ធ​សេដ្ឋកិច្ច​និង​សង្គម​របស់​ខ្លួន​បន្ថែម​ទៀត​។​ ​វា​ជា​ផ្នែក​មួយ​ ​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ​ ​ដែល​បាន​ជួយ​មន្ត្រី​វ័យក្មេង​កម្ពុជា​ទទួល​បាន​សញ្ញាបត្រ​អនុ​បណ្ឌិត​ ​បណ្ឌិត​ពី​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​នៅ​ប្រទេស​ជប៉ុន​ ​។​

ប្រទេស​ជប៉ុន​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​ ​និង​វិ​ស័យ​សំខាន់​ៗ​ជាច្រើន​នៅ​កម្ពុជា​៕​