ជប៉ុន គ្រោងអភិវឌ្ឍន៍មន្ទីពេទ្យបង្អែកខេត្តបាត់ដំបង ឲ្យក្លាយជាមន្ទីរពេទ្យស្តង់ដារឆាប់ៗនេះ

នៅក្នុងជំនួបសម្តែងការគួសម និងពិភាក្សាការងារ រវាងរដ្ឋបាលខេត្តបាត់ដំបង និងគណៈប្រតិភូតំណាងអង្គការ Jica កាលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ជប៉ុន កំពុងតែធ្វើការសិក្សាវាយតម្លៃជ្រើសរើសរៀបចំមន្ទីពេទ្យបង្អែកខេត្តបាតដំបង ឲ្យក្លាយជាមន្ទីរពេទ្យស្តង់ដារសម្រាប់ប្រយោជន៍ពលរដ្ឋឆាប់ៗនេះ។

ជំនួបពិភាក្សានេះ ធ្វើឡើងក្រោមវត្តមាន លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជាមួយគណៈប្រតិភូតំណាងអង្គការ Jica ដែលដឹកនាំដោយ លោកស្រី Haruyo Nakamura ប្រធានក្រុមផែនការសុខភាព នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

ជំនួបពិភាក្សានេះ គឺមានគោលបំណង ក្នុងការចុះសិក្សា វាយតម្លៃជ្រើសរើសក្នុងការរៀបចំមន្ទីរពេទ្យបង្អែកខេត្ត ឲ្យទៅជាមន្ទីរពេទ្យស្តង់ដារ និងទំនើបនាថ្ងៃអនាគត៕