៦ខែឆ្នាំ២០២១នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូល​បានជាង៤១លានដុល្លារ

ចំណូល​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​នៅ​ឆមាស​ទី​១​ដើម​ឆ្នាំនេះ​ ​មាន​ជាង​៤​១​លាន​ដុល្លារ​ ​ដែល​កើន​ ​ឡើង​១​១​ភាគរយ​ ​បើ​ទោះបីជា​កម្ពុជា​បន្ត​ប្រឈម​ខ្ពស់​នូវ​ករណី​ឆ្លង​កូ​វី​ដ​-​១​៩​ ​។​

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​គឺជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​អន្តរជាតិ​តែមួយ​គត់​របស់​ប្រទេស​កម្ពុជា​ ​និង​ជា​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​រវាង​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះ​សី​ហ​នុ ​។​ ​កាលពី​ឆមាស​ទី​១​ឆ្នាំ​២​០​២​០​ ​ចំណូល​ពី​កំពង់ផែ​ស្វយ័ត​នេះ​មាន​ប្រ​ ​មា​ណ​តែ​៣​៦​លាន​ដុល្លារ​តែប៉ុណ្ណោះ​ ​។​

របាយការណ៍​ក្នុង​ឆមាស​ថ្មី​នេះ​បាន​បង្ហាញ​ថា​ ​ចំណូល​សរុប​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ ​ព្រះ​សី​ហ​នុ​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​២​០​២​១​ ​ទទួល​បាន​ចំនួន​ ​១​៦​ទ្រី​លាន​ ​៧​ពាន់​ ​១​៤​៨​លាន​ ​៦​៦​ម៉ឺន​៧​ពាន់​រៀល​ ​ដែល​ស្មើនឹង​ប្រមាណ​ ​៤​១​លាន​ដុល្លារ​អាមេរិក​ ​។​

គូស​បញ្ជាក់​ថា​ ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​គឺជា​កំពុង​ផែ​សមុទ្រ​ទឹក​ជ្រៅ​អន្តរជាតិ​តែមួយ​គត់​ក្នុង​ប្រទេស​កម្ពុជា​ ​ស្ថិតនៅ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ ​ដែល​ជា​ច្រក​របៀង​សេដ្ឋកិច្ច​ ​ភាគ​ខាងត្បូង​រវាង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ព្រះ​សី​ហ​នុ ​៕​