ទីបំផុត! ហាងទំនិញ​ 7-​Eleven​ ​បើក​សាខា​ដំបូង​បំផុត​នៅ​ប្រទេស​កម្ពុជាជាផ្លូវការហើយ​

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុន​ C​P​ ​ALL​ (​Cam​bo​d​i​a​) ​ជា​ក្រុមហ៊ុន​កាន់កាប់​សិទ្ធ​ហ្វ្រេ​ន​ឆាយ​ហាងទំនិញ​ 7-​Eleven​ ​នៅ​ប្រទេស​កម្ពុជា​ ​បាន​សម្ពោធ​សាខា​ហាងទំនិញ​ដំបូង​របស់​ខ្លួន​នៅ​សង្កាត់​ជ្រោយ​ចង្វា​រ​ ​នៃ​រាជធានី​ភ្នំពេញ​ ​។​

​សូម​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​ C​P​ ​ALL​ (​Cam​bo​d​i​a​) ​ធ្លាប់​មាន​គម្រោង​បើក​សាខា​ដំបូង​របស់​ខ្លួន​នៅ​ខែ​មិថុនា​ឆ្នាំនេះ​ ​ក៏ប៉ុន្តែ​ក្រោយមក​ក៏បាន​ពន្យារពេល​មកវិញ​ ​។កាលពីមុន​ ​ក្រុមហ៊ុន​ធ្លាប់​បាន​ឱ្យ​ដឹង​ថា​ ​ខ្លួន​មានបំណង​ចង់បើ​ក​សាខា​នៅ​ស្ថា​នី​យ៍​ប្រេងឥន្ធនៈ​ ​P​T​T​ ​ដែល​ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ​ប្រាំ​ ​នៅ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ ​។​

​សូម​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​ C​P​ ​ALL​ (​Cam​bo​d​i​a​) ​គឺជា​បុត្រ​ស​ម្ព័ន្ធ​របស់​សាជីវកម្ម​ ​Char​o​e​n ​P​ok​p​hand​ ​Group​ ​Co​ ​L​t​d​ ​ដ៏​ធំ​របស់​ថៃ​ ​។​ ​ទាំង​ C​P​ ​ALL​ (​Cam​bo​d​i​a​) ​និង​ C​P​ ​ALL​ (​Lao​s) ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឡាវ​ ​បាន​ទទួល​បាន​សិទ្ធិ​រយៈពេល​ ​៣​០​ ​ឆ្នាំ​ ​ដើម្បី​បង្កើត​ ​និង​ដំណើរការ​សាខា​ហាងទំនិញ​ 7-​Eleven​ ​ដែល​ជា​ទីតាំង​ចំណត​តែមួយ​សម្រាប់​គ្រឿង​ភេសជ្ជៈ​ ​អាហារសម្រន់​ ​អាហារ​ច​ម្អិ​ន​ស្រាប​ ​គ្រឿង​ស​ម្អា​ង​ ​ផលិតផល​ប្រើប្រាស់​ក្នុង​ផ្ទះ​ ​និង​សេវា​បង់​វិ​ក​័​យ​ប​ត្រ​ផ្សេងៗ​ជាដើម​ ​។​

​សូម​បញ្ជា​ក់​ថា​ ​ហាងទំនិញ​របស់​ 7-​Eleven​ ​នឹង​ចូលរួម​នៅ​ក្នុង​ទី​ផ្សារ​ជាមួយ​ខ្សែ​​ចង្វាក់​ហាងទំនិញ​អន្តរជាតិ​មួយ​ចំនួន​ទៀត​នៅ​កម្ពុជា​ដូចជា​ ​Smile​ ​Mini​ ​Mart​s , ​Circle​ K, K​i​w​i​mart​, ​A​e​on ​Ma​x​V​a​l​u ​Express​ ​និង​ ​Lucky​ ​Express​ ​៕