ជប៉ុន ផ្តល់ម៉ាស៊ីនត្រួតពិនិត្យលេខកុំព្យូទ័រ(CNC)តម្លៃជាង៤លានដុល្លារដល់ក្រសួងអប់រំកម្ពុជា

តាមរយៈ សន្និសីទសារព័ត៌មានស្តីពី ‘ការរៀបចំសម្រាប់ការបង្កើតមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន’ រៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)​ដែលបានប្រព្រឹត្តិទៅកាលពីពេលថ្មីៗនេះ ជប៉ុនបានផ្តល់ម៉ាស៊ីនត្រួតពិនិត្យលេខកុំព្យូទ័រ(CNC) ដែលបានតម្លៃជាង៤លានដុល្លារ ជូនដល់ក្រសួងអប់រំកម្ពុជា។នេះបើតាមការឲ្យដឹងពី ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១៤​ ខែតុលា ឆ្នាំ២០២១។

ឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងក្នុងសន្និសីទនោះ បានឪ្យដឹងថា  ម៉ាស៊ីនត្រួតពិនិត្យលេខកុំព្យូទ័រ (CNC) ទំនើបៗ ចំនួន៣ប្រភេទផ្សេងគ្នា ដែលមានតម្លៃប្រមាណ៥០០លានយ៉េន ស្មើនឹង៤លាន៥សែនដុល្លារអាមេរិក នឹងត្រូវផ្តល់ជូនក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តមបន្តថា ជំនួយនេះ គឺធ្វើឡើងតាមរយ: គម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនក្នុងគោលបំណងប្រើប្រាស់នៅក្នុងវគ្គបណ្តុះបណ្តាលជំនាញនៅRUPP ដែលនឹងបណ្តុះបណ្តាលវិស្វករដែលមានជំនាញខ្ពស់ក្នុងបរិបទនៃ ‘ឧស្សាហកម្ម ៤.០’៕