ក្រុមហ៊ុនវីរ:ប៊ុនថាំចុះកុងត្រាទិញសិទ្ធិលក់បន្តអាហារក្រៀមធម្មជាតិរីឈែលហូមចំនួន១០សាខា

ភ្នំពេញ:ដោយមើលឃើញពីទំនុកចិត្តនិងជឿជាក់លើគុណភាពនិងស្តង់ដាខ្ពស់របស់អាហារក្រៀមធ ម្មជាតិ រីឈែល ហូម នោះក្រុមហ៊ុនវីរ:ប៊ុនថែមបា នសម្រេចចិត្តចុះកុងត្រា(កិច្ចសន្យា)ទិញសិទ្ធិលក់បន្តពីក្រុមហ៊ុនចំនួន១០សាខា។

ពិធីចុះកុងត្រា(កិច្ចសន្យា)ទិញសិទ្ធិលក់បន្តពីរវាងក្រុមហ៊ុនវីរ:ប៊ុនថែមនិងក្រុមហ៊ុនអាហារក្រៀមធម្ម ជាតិ រីឈែលហូមចំនួន១០សាខាបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២១នេះ។នេះតាមការឲ្យដឹងពីលោក ងួន បូរ៉ា ។

លោក ងួន បូរ៉ា អគ្គនាយកក្រុមហ៊ុនអាហារក្រៀមធម្មជាតិ រីឈែលហូម បានបញ្ជាក់ថាក្រុមហ៊ុនវីរ:ប៊ុនថែមបានទិញសិទ្ធិចែកចាយបន្តពីអាហារក្រៀមធម្មជាតិ រីឈែលហូមចំនួន១០សាខាដែលនេះជាការសហការជំហ៊ានដំបូង។លោកថាក្នុងករណីមា នដំណើរការល្អនឹងមានការចុះកុងត្រាសហការគ្នាគ្រប់សាខាទូទាំងប្រទេសតែម្តង។

រីឈែលហូមគឺជាហាងផ្គត់ផ្គងអាហារក្រៀមធម្មជា តិដែលមានគុណភាពនិងអនាម័យខ្ពស់ដែលទទួ លបានការគាំទ្រច្រើនពីអតិថិជន។ពិសេសរាល់អ តិថិជនដែលបានទិញយកទៅបរិភោគគឺតែងសរ សើរពីរស់ជាតិឆ្ងាញ់គ្រប់មុខម្ហូបតែម្តង ។

តួយ៉ាងក្នុងបរិបទនៃជំងឺកូវីដ-១៩នេះគេសង្កេតឃើ ញថាការបញ្ជារទិញម្ហូបអាហារតាមប្រព័ន្ធអនឡាញកំពុងពេញនិយមសម្រាប់ប្រជាពលរដ្ឋទូទៅ។មិ នតែប៉ុណ្ណោះរីឈែលហូមដែលជាហាងផ្គត់ផ្គងអា ហារក្រៀមធម្មជាតិក៏កាន់តែទទួលបានការគាំទ្រពី អតិថិជនលើសពីនេះទៀតគឺមានអ្នកទិញសិទ្ធិយកទៅលក់ជាហូហែរផងដែរ។

សូមបញ្ជាក់ថាហាងអាហារក្រៀម រីឈែលហូមបា នបង្កើតឡើងដោយស្នាដៃកូនខ្មែរដែលកំពុងមាន ឈ្មោះល្បីល្បាញនៅលើទីផ្សាកម្ពុជា។ម្យ៉ាងទៀតអំ ឡុងពេលបរិបទនៃជំងឺកូវីដ-១៩នេះគឺមានតែម្ហូប អាហារក្រៀមបែបនេះដែលអាចបំពេញតាមតម្រូវ ការអតិថិជនគ្រប់ពេលនិងទីកន្លែង៕