អគាររដ្ឋបាល និងអាគារច្រកចេញចូលតែមួយនៅក្រុងកោះរ៉ុង នឹងដាក់ឱ្យដំណើរការឆាប់ៗនេះ

ឆាប់ៗនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងដាក់ឱ្យដំណើរការ អគាររដ្ឋបាល និងអាគារច្រកចេញចូលតែមួយក្រុងកោះរ៉ុង ដែលមានទីតាំងស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

នេះបើតាមការឲ្យដឹងពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងឪកាសបើក សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនូវអាគារមណ្ឌលសុខភាពក្រុងកោះរ៉ុង ដែលមានទីតាំងស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២១ ។

នាឪកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ នឹងត្រៀមដាក់ឱ្យដំណើរការ អគាររដ្ឋបាល និងអាគារច្រកចេញចូលតែមួយក្រុងកោះរ៉ុង ដែលមានទីតាំងស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ គឺក្នុងបំណងដើម្បីបំរើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ពិសេសឆ្លើយតបតំរូវការភ្ញៀវទេសចរណ៍មកកាន់តំបន់នេះ៕