កម្ពុជា​រំពឹង​ថា​ ​នឹង​អាចទទួល​បាន​ភ្ញៀវ​ទេសចរប្រមាណ​១​លាន​នាក់​ ​នៅ​ឆ្នាំ​២​០​២​២​

​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ស្ដីពី​ ​«​យុទ្ធសាស្ត្រ​ស្ដារ​ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ​ក្នុង​ការរស់នៅ​ជាមួយ​ជំងឺ​កូ​វី​ដ​-​១​៩​ ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​»​ ​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ​នៅ​ទី​១​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​នេះ​ ​លោក​ ​ផាន់​ ​ផល្លា​ ​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​បាន​ឱ្យ​ដឹង​ថា​ ​កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ​១​លាន​នាក់​នៅ​ឆ្នាំ​២​០​២​២​។​ ​ក្នុង​នោះ​រាជរដ្ឋាភិបាល​ក៏បាន​រៀបចំ​គម្រោង​មួយ​ចំនួន​ ​ដើម្បី​ជួយ​គាំទ្រ​ដល់​ប្រតិបត្តិ​ករ​ ​នៃ​វិ​ស័​យ​នេះ​ផង​ដែរ​។​

លោក​បន្ត​ថា​ វិ​ស័​យ​ទេសចរណ៍​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​កូ​វី​ដ​-​១​៩​ ​ដោយសារតែ​វិ​ស័​យ​នេះ​ពឹង​លើ​ទេសចរ​បរទេស​ ​ហើយ​នៅ​ក្នុង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​បាន​គិតគូរ​ពី​ការ​បង្កើត​ឱ្យ​មាន​កញ្ចប់​ថវិកា​មួយ​ចំនួន​ ​ដោយធ្វើ​ជា​កម្មវិធី​សហ​ហិរញ្ញប្បទាន​ ​ជាមួយ​ធនាគារ​ឯកជន​ ​ធនាគារ​ពាណិជ្ជ​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ដែល​ត្រូវ​ចេញ​ថវិកា​៥​០​ភាគរយ​ម្នាក់​។​

បើ​តាម​រដ្ឋលេខាធិការ​រូប​នេះ​ ​ការ​ផ្ដល់​ហិរញ្ញប្បទាន​នេះ​ ​មិនមែន​ឱ្យ​គាត់​យកទៅ​ធ្វើ​សណ្ឋាគារ​ថ្មី​នោះ​ទេ​ ​ប៉ុន្តែ​ដើម្បី​បំពេញសេចក្តីត្រូវការ​នៅ​ពេល​គាត់​មិន​មាន​ប្រតិបត្តិការ​ ​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លងមក​នេះ​ ​ដែល​អាច​ធ្វើ​ឱ្យ​ពួកគាត់​ខ្វះខាត​សាច់ប្រាក់​មួយ​ចំនួន​ ​ដើម្បី​ចាប់ផ្ដើម​ប្រតិបត្តិការ​មុខ​របប​របស់​គាត់​ឡើងវិញ​។​ ​មានន័យ​ថា​ ​សាច់ប្រាក់​នេះ​ ​គឺ​ដើម្បី​កែ​លម្អ​ចំណុច​ខ្វះខាត​របស់​គាត់​បន្តិចបន្តួច​ហើយ​នៅ​ក្នុង​កម្មវិធី​សហ​ហិរញ្ញប្បទាន​ដែល​រាជរដ្ឋាភិបាល​បាន​គិត​គូ​នេះ​ ​គឺ​ដើម្បី​ជួយ​ដល់​អាជីវកម្ម​សណ្ឋាគារ​ ​ភោជនីយដ្ឋាន​ ​ដែល​ស្ថិតនៅ​ក្នុង​តំបន់​សំខាន់​ៗ​ ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់​។​

ទន្ទឹម​នឹងគ្នា​នេះ​ ​ដើម្បី​ជួយ​ឱ្យ​ពួកគាត់​មានលទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​នោះ​ ​ដើម្បី​យកទៅ​កែ​លម្អ​ ​ឬ​យកទៅ​ទិញ​ទំនិញ​ ​របស់​របប​ ​ដើម្បី​ចាប់ផ្ដើម​ប្រតិបត្តិការ​មុខ​របប​របស់​គាត់​ឡើងវិញ​។​ ​ដូច្នេះ​ ​ជា​រួម​ទំហំ​ក​ម្ចី​នេះ​មិន​ធំ​ទេ​ ​ពីព្រោះ​មិនមែន​សម្រាប់​យកទៅ​សង់​សណ្ឋាគារ​ថ្មី​នោះ​ទេ​ ​គ្រាន់តែ​ជា​ការ​បំពេញសេចក្តីត្រូវការ​ ​ខ្វះខាត​បន្តិចបន្តួច​ ​ដើម្បី​ចាប់ផ្ដើម​ប្រតិបត្តិការ​ឡើងវិញ​ប៉ុណ្ណោះ​។​

លោក​ ​ផាន់​ ​ផល្លា​ ​សង្កត់ធ្ងន់​ថា​ ​ទាំងនេះ​គឺជា​វិធានការ​មួយ​ចំនួន​ ​ដើម្បី​ជួយ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ ​ហើយក៏​នឹង​មាន​វិធានការ​មួយ​ចំនួន​ទៀត​ផង​ដែរ​។​ ​ក្រៅពី​ជួយ​ពួកគាត់​ដល់​ផ្ទាល់​ ​រាជរដ្ឋាភិបាល​ក៏បាន​គិតគូរ​ពី​ការ​ជួយ​ដល់​វិ​ស​័​យ​ទេសចរណ៍​ទាំងមូល​ដូចជា​ ​ការ​បណ្ដុះបណ្ដាល​ ​និង​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ជាដើម​។​

គួរ​រំលឹក​ថា​ វិ​ស័​យ​ទេសចរណ៍​ ​ដែល​ជា​វិ​ស័​យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​នេះ​ ​បាន​ជួយ​យ៉ាង​ច្រើន​ដល់​សេ​ដ​កិច្ច​ជាតិ​ ​ប៉ុន្តែ​វិ​ស័​យ​នេះ​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងាន់ធ្ង​រ​ពី​វិបត្តិ​កូ​វី​ដ​-​១​៩​ ​ប៉ុន្តែ​ក្រោយ​ពី​ការប្រកាស​បើក​ប្រទេស​ឡើងវិញ​ ​កាលពី​ថ្ងៃ​ទី​១​ ​ខែវិច្ឆិកា​ ​បាន​ធ្វើ​ឱ្យវិ​ស័​យ​នេះ​ងើបឡើង​វិញ​ជា​បណ្តើរៗ​ ​តាមរយៈ​បើក​ឱ្យ​ដំ​ណើ​ការ​សេវាកម្ម​ផ្សេងៗ​ ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ ​រួម​ទាំង​ជើង​ហោះហើរ​ជាដើម​៕