ឣាជ្ញាធរ បើកសម្ពោធដំណើរការរោងចក្រដែកដំបូងនៅខេត្តបន្ទាយមានជ័យ

ផ្នែករដ្ឋបាលរដ្ឋនិងផ្នែកឯកជន កាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០២២ បានបើកសម្ពោធដំណើការផលិតកម្មនិងកែច្នៃដែកគ្រឿងសំណង់ឬរោងចក្រដែកទី១ នៅខេត្តបន្ទាយមានជ័យ។
គឺជារបស់ក្រុមហ៊ុនប៉ាង ណាគ្រីរៀលអ៊ីសស្ទេត ឯ.កដែលមានភាគហ៊ុនចម្រុះខ្មែរ ចិន ថៃ នៅដីតំបន់េដ្ឋកិច្ចរបស់ខ្លួនស្ថិតនៅផ្លូវជាតិលេខ៥៩ ភូមិខ្លាងាប់ឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។

លោកតឹក ប៊ុនធឿន តំណាងក្រុមហ៊ុនប៉ាង ណាគ្រីរៀលអ៊ីសស្ទេត ឯ.ក បានអោយដឹងថា: ការឈានដល់ស្រុះស្រួល ចូលភាគហ៊ុននិងសុំអាជ្ញាប័ណ្ណបើករោងចក្រដែកទី១ឬដំបូងគេនៅខេត្តបន្ទាយមានជ័យនេះ គឺជាការចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅមូលដ្ឋាន។ហើយក៏នៅកៀកព្រំដែនកម្ពុជា ថៃ និងជាពិសេសប្រែក្លាយតំបន់អតីតព្រៃដាច់ស្រយាល តំបន់អតីតសមរភូមិសង្គ្រាម និងតំបន់ចម្ការមីន គ្រាប់យុទ្ធភ័ណ្ឌ ហើយដែលក្លាយជាតំបន់ឈ្នួនសន្តិភាពមរតកសម្តេចតេជោហ៊ុន សែន ទៅជាតំបន់អភិវឌ្ឍន៍។

លោកតឹក ប៊ុនធឿន បន្តថា : កន្លងមកនិងចំពោះមុខ ក្រុមហ៊ុនបាននឹងកំពុងអភិវឌ្ឍន៍តំបន់នោះលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើនខ្សែចំណាយប្រមាណ៣លានដុល្លាសរអា ,វិនិយោគលើវិស័យអចលនវត្ថុ ,បង្កើតផ្សារ ,រោងចក្រ , សេវាកម្ម មួយចំនួន ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ហើយក្នុងគម្រោងបន្ត គឺក្រុមហ៊ុននឹងកសាងរោងចក្រផលិតសំបករថយន្តនិងអាជីវកម្មវិស័យផ្សេងទៀតដើម្បីផលចំណេញក្រុមហ៊ុនផងនិងរកការងារធ្វើជូនពលរដ្ឋក្នុងមូលដ្ខានផង ។
ក្នុងនោះដែរ ក្រុមហ៊ុនមានផែនការដាំលើផ្ទៃដី ៥០ហិចតា នូវ: ១/ អូញម៉ូញ ២ម៉ឺនដើម ។២/ ក្ងោក១ម៉ឺនដើម ។៣/ ត្របែកព្រៃ៣០ម៉ឺនដើម។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមបានសាទរនិងជូនពរដល់ផ្នែកឯកជននេះ ហើយក្នុងដែនរដ្ឋបាលរបស់ខ្លួន លោកនិងមន្ត្រីអាជ្ញាធរមានសមត្ថិកិច្ចអះអាងថានឹងបន្តសម្របសម្រួល បង្កលក្ខណ:ងាយស្រួល ជូនវិនិយោគិនខ្មែរ និងបរទេសទាំងឡាយដើម្បីមកបន្ថែមទៀតបណ្តាក់ទុនរកស៊ីនៅក្នុងខេត្ត។ លោក ក៏បានស្នើអោយក្រុមហ៊ុននិងម្ចាស់អាជីវកម្ម សូមផ្តល់អាទិភាពកម្លាំងពលកម្មជូនពលរដ្ឋនៅឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។

លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី បានរំលឹកពីគុណតម្លៃនៃមរតកសន្តិភាពដែលចេញពីគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេចនាយករដ្ឋមន្ត្រី ហើយនឹងសមិទ្ធផល ក៏ដូចជាការអភិវឌ្ឍន៍ទាំងឡាយដែលកើតចេញពីមរតកនេះ និងពីស្នាដៃរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។

លោក ក៏បានបញ្ជាក់ថា តំបន់អភិវឌ្ឍន៍នៃក្រុមហ៊ុនឡេង ណាវ៉ាត្រា ក្រុមហ៊ុនប៉ាង ណាគ្រី នៅភូមិខ្លាងាប់នេះ វានឹងភ្ជាប់តរហូតទៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះក្នុងភូមិសាស្ត្រឃុំទួលពង្រស្រុកម៉ាឡៃ ដែលក្រុមការងារខុទ្ទកាល័យសម្តេចតេជោនិងក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យទើបនឹងដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃចប់ ហើយបាននឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាលើកម្ពស់ជីវភាពពលរដ្ឋ ៕