កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គ្រោង​កែលំអ និង​អភិវឌ្ឍន៍​នៅ​ឆ្នាំ២០១៩នេះ

ព្រះសីហនុ: គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា​ដឹកនាំ​ដោយ​លោក​បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ​បា​ន​លើកឡើងថា ដើម្បី​ឆ្លើយតប​កំណើន​ទំនិញ​ឆ្លងកាត់​ជា​លំដាប់ កំពង់ផែ​មាន​គម្រោង​អភិវឌ្ឍន៍​បន្ថែម​នៅ​ឆ្នាំ២០១៩នេះ។
ការលើកឡើង​នេះ ខណៈ​ក្រុមការងារ​បាន​ចុះ​សិក្សា​ស្វែងយល់​ពី​ការងារ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ពីថ្ងៃ​ទី៤ ដល់​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះ។


លោក ជាម យៀប បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធិផល​ដែល​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ។ សមិទ្ធិផល ទាំងនេះ​បានកើត​ឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រួមគ្នា ជាពិសេស​ថ្នាក់ដឹកនាំ​កំពង់ផែ និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់។ ចំពោះ​បញ្ហា​ប្រឈម​ដែល កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បានលើកឡើង។
លោក​បាន​សន្យាថា នឹង​ពាំ​នាំមក​ជម្រាបជូន​សម្ដេច​ប្រធានរដ្ឋសភា ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍​តាម​នីតិវិធី​របស់​រដ្ឋសភា។
លោក ផៃ រិទ្ធី អគ្គនាយករង​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បានលើកឡើង​ថា កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​តែមួយគត់​ក្នុង​ខេត្ត បានទទួល​ស្គាល់​ជា​ច្រកទ្វារ​ពាណិជ្ជកម្ម​ដ៏​សំខាន់​ក្នុងការ​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។
លោក​បន្តថា កំពង់ផែ​ស្វយ័ត​ធ្វើ​អាជីវកម្ម​លើ​ផ្ទៃដី១២៥ហិកតា ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​សម្បូរបែប បច្ចេកវិទ្យា​ខ្ពស់ ឆ្លើយតប​ការលើកដាក់​ទំនិញ​គ្រប់​ប្រភេទ។ ក្នុង​រយៈ ពេល៥ឆ្នាំ​ចុង​ក្រោយនេះ អត្រាកំណើន​ទំនិញ​កុង​តេ​ន័​រ​ឆ្លងកាត់​កំពង់ផែ​ជា​មធ្យម​ប្រចាំ​ឆ្នាំមាន​កំណើន​ប្រមាណ១១% បើ​គិតពី​ឆ្នាំ២០១២ ដល់​ឆ្នាំ ២០១។


លោក​អគ្គនាយករង​បាន​គូសបញ្ជាក់ថា ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍ JICA កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ បាន​ពង្រីក​បន្ថែម​ប្រវែង២៤០ម៉ែត្រ ដោយបាន​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ១៩៩៩ និង​បញ្ចប់​នៅ​ឆ្នាំ២០០។ ផែ​នេះ​មាន​ជម្រៅ​ទឹក ១១ម៉ែត្រ មាន​កន្លែង​ចត​កុង​តេ​ន័​រ​ទំហំ​ជាង៦ហិកតា និង​អាច​ស្តុក​កុង​តេ​ន័​រ​បាន​ចំនួន៤៥៦។ ឯកឧត្តម ផៃ រិទ្ធី បាន​ឲ្យ​ដឹងថា ដើម្បី​ឆ្លើយតប​ទៅ​និង កំណើនសេដ្ឋកិច្ច​របស់​ប្រទេស និង​បរិមាណ​ទំនិញ​ដែល​កើនឡើង​ឥតឈប់ឈរ កំពង់ផែ​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុង​តេ​ន័​រ​ថ្មី​មួយទៀត ដែល​នឹង ចាប់ផ្តើម​កសាង​នៅ​ឆ្នាំ២០១៩ បញ្ចប់​នៅ​ឆ្នាំ២០២។
ថ្នាក់ដឹកនាំ​កំពង់ផែ​លើកឡើងថា យោង​កំណើន​ប្រចាំឆ្នាំ បរិមាណ​កុង​តេ​ន័​រ​ឆ្លងកាត់​នឹង​អាច​កើន​ឡើងដល់១២៩០០០០ធី​អ៊ី​យូ​នៅ​ឆ្នាំ២០២។ ដូច្នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ខាងលើនេះ រាជរដ្ឋាភិបាល​ជប៉ុន បានផ្តល់​កម្ចីសម្បទាន២០៩លាន​ដុល្លារ​អាមេរិក​ដល់​កំពង់​ផែ​ស្វយ័ត ដើម្បី​សាងសង់ ចំណត​ផែ​កុង​តេ​ន័​រ​ថ្មី​ប្រវែង៣៥០ម៉ែត្រ​បន្ថែមទៀត។
លោក ផៃ រិទ្ធី អគ្គនាយករង បាន​សំណូមពរ​ដល់​គណៈកម្មកា​រ​ជំនាញ​សេដ្ឋកិច្ច​រដ្ឋសភា ជួយ​ជំរុញ​ការសាងសង់​ផ្លូវ​មួយ​ខ្សែ​ពី​ស្រែអំបិល​ទៅកាន់ ខេត្តពោធិ៍សាត់​ឲ្យ​បាន​លឿន ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង៕