ក្រុមហ៊ុន NIKE លំដាប់ពិភពលោកកំពុងពិចារណាពង្រីកទីផ្សារបន្ថែមនៅកម្ពុជា

ភ្នំពេញ: តំណាងក្រុមហ៊ុន NIKE លំដាប់ពិភពលោកអះអាងថា ខ្លួនកំពុងពិចារណា​ឈាន​ទៅ​ស្វែង​រក​ការពង្រីកទីផ្សារបន្ថែមនៅកម្ពុជា ខណៈវិស័យវាយភណ្ឌក្នុងប្រទេសកម្ពុជា មាន​រីក​ចម្រើ​នខ្លាំ​ងគួរឱ្យកត់សម្គាល់។


ការលើកឡើងនេះ ​ក្នុងជំនួបពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជ​កម្ម​កម្ពុជា និងលោក Chris Helzer តំណាង និងជាអនុប្រធានក្រុមហ៊ុន NIKE ទទួលបន្ទុក​ពា​ណិ​​ជ្ជកម្មសកល និងកិច្ចការរដ្ឋាភិបាល នៅថ្ងៃទី០៦មីនានេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។


លោក Chris Helzer បានបង្ហាញចំណាប់អារម្មណ៍ខ្លួនថា ក្រុមហ៊ុនអាចនឹង បង្កើតការងារជូន​ប្រ​ជាជនកម្ពុជាបានចំនួន ៤៥.០០០នាក់ តាមរយៈការបញ្ជាទិញសម្លៀកបំពាក់ និងស្បែក​ជើង​រោង​ចក្រ​​​ដៃគូចំនួន៧នេះ។
លោក​បន្ដថា បច្ចុប្បន្នក្រុមហ៊ុនកំពុងស្វែងរកឱកាសពង្រីកនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ដើម្បីនាំ​ភាពជោគជ័យជូនប្រជាជនកម្ពុជា។


ចំណែកលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានស្វាគមន៍ក្រុមហ៊ុន NIKE ដែល​បាន​ធ្វើ​ការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ លោក​លើកឡើងអំពី​កិច្ចប្រឹង​ប្រែង​របស់​ក្រសួង​ពា​ណិ​​ជ្ជ​កម្ម ក្នុងការចូលរួមអនុវត្តន៍កម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល, ការចរចាធ្វើ​ពិពិធកម្ម​ទីផ្សា​​រ, ការចូលរួមបង្កើតប្លុកពាណិជ្ជកម្ម សេរី និងការចុះកិច្ចព្រមព្រៀង ជាមួយបណ្តាប្រទេសដៃគូអាស៊ាន។
លោករដ្ឋមន្ត្រីបញ្ជាក់ជូន​តំណាងក្រុមហ៊ុន NIKE អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការបន្ត លើកស្ទួយឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការ​កាត់បន្ថយការិយាធិ បតេយ្យ, ការជំរុញតភ្ជាប់ផ្នែកដឹកជញ្ជូនថាមពល និងឌីជីថល, ការកាត់ បន្ថយ​តម្លៃអគ្គិសនី និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបគម្រោងវិនិយោគ ធំៗជាដើម។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអឺរ៉ុប គឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជាក្នុងវិស័យ​វាយ​នភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ហើយការនាំចេញផលិតផលកាត់ដេរសម្លៀក​បំពាក់ និងស្បែកជើងក្នុងរយៈពេល៦ខែឆ្នាំ២០១៨នេះមានកំណើនប្រមាណ ១១.១ ភាគរយ ខ្ពស់​ជាង​ឆមាសទី១ ឆ្នាំ២០១៧ ដែលមានត្រឹមតែ៧ភាគរយ៕​