ក្រុមហ៊ុនចិនមួយកំពុងសម្លឹងប្រយោជន៍ពីអ្នកបើកបរតាក់ស៊ី និងម៉ូតូកង់បីនៅកម្ពុជា

ភ្នំពេញ: ក្រុមហ៊ុន​ចិន​ល្បីឈ្មោះ TAP ON បានសម្រេច​បោះទុន​វិនិយោគ​បង្កើត APP មួយ ដោយ​ដាក់ឈ្មោះថា «TAP ON» ដើម្បី​បើក​ដំណើរការ​ដាក់​តាម​តាក់ស៊ី និង​ម៉ូតូ​កង់​បី​នៅ​ប្រទេស​កម្ពុជា ខណៈ​មើលឃើញ​ពី​ទីផ្សារ​កម្ពុ​ជាមាន​ភាពងាយស្រួល​ក្នុង​ប្រកប​រកស៊ី។

លោក អ៊ូ​កែវ ថាវ​ខូ​ម ប្រធាន​ក្រុមហ៊ុន TAP ON បានលើកឡើង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី០៩ ខែមេសា​នេះ​ថា ក្រុមហ៊ុន​លោក​បាន​សម្រេចចិត្ត​បង្កើត APP ឈ្មោះ TAP ON នេះ​នៅ​កម្ពុជា​ដោយ សារ​មើលឃើញថា​ទីផ្សារ​មាន​ភាពងាយស្រួល ហើយ​ស្របពេល​ច្ចេក​វិទ្យា​ជឿនលឿន។

លោក​បន្តថា TAP ON ចាប់ផ្ដើម​ដំណើរ​នៅ​កម្ពុជា​ពី​ពេលនេះ​តទៅ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​អតិ​ត​ជន និង​អ្នកបើកបរ​តាក់ស៊ី និង​ម៉ូតូ​កង់​បី​ផងដែរ។

លោក អង មង្គល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា ការបើក​អាជីវកម្ម​របស់​ក្រុមហ៊ុន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ក៏​ជាការ​សម្រួល និង​បម្រើ​ដល់​បងប្អូន​ដែល​ប្រកប​អាជីវកម្ម​រត់​តាក់ស៊ី និង​ម៉ូតូ​កង់​បី​អាច​ភ្ជាប់​ទំនាក់ទំនង​បាន​យ៉ាង​ឆាប់រហ័ស ជាមួយ​អតិថិ​ច​ជន ដែលមាន​តម្រូវការ​ប្រើប្រាស់​ម​ធ្យោ​យោ​បាយ​ទៅណា​មក​ណា​បាន​យ៉ាង​ងាយស្រួល។

លោក​បន្ដថា ការរីកដុះដាល​នៃ​សេវា​ដឹក​អ្នកដំណើរ​តាម​តាក់ស៊ី និង​ម៉ូតូ​កង់​បី​ដោយ​ប្រើប្រាស់ APP កំពុង​ពេញនិយម​សម្រាប់​មនុស្ស​នា​សម័យ​ទំនើប ដោយ​គ្រាន់តែ​បញ្ចូល​កម្មវិធី​មួយ​នេះ​ទៅក្នុង​ទូរស័ព្ទដៃ​ឆ្លាត​វ័យ​របស់​ពួកគាត់ នឹង​ទទួលបាន​សេវា​ដឹក​អ្នកដំណើរ​រហ័ស​ទាន់​ចិត្ត​នៅពេលដែល​ចុច​បញ្ជា ឬ​ហៅ​ការប្រើប្រាស់​ភ្លាម។

បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​ជាច្រើន​ដែល​កំពុងបើក​ប្រតិបត្តិការ​លើ​សេវាកម្ម​ហៅ​តាក់ស៊ី និង​ម៉ូតូ​កង់​បី​ដោយ​ប្រើប្រាស់ APP ក្នុងនោះ PassApp, We go, Grab និង App ផ្សេងៗទៀត៕