រកឯណាបាន! Free គ្រឿងសង្ហារិមពេញផ្ទះហើយ ថែមទាំងបញ្ចុះតម្លៃ 6% ទៀត

រាជធានី​ភ្នំពេញ៖ ក្រោយ​ទទួលជោគជ័យ​លើ​ការលក់​អស់​ជាច្រើន​គម្រោង ពេលនេះ​គម្រោង​បុរី​រតនៈ បានធ្វើ​ការបើក​លក់​ជា​ផ្លូវការ​គម្រោង​ទី 5 របស់ខ្លួន​ហើយ ជាមួយនឹង​ការផ្ដល់ជូន​គ្រឿងសង្ហារិម​សម្រាប់​ប្រើប្រាស់​មួយ​សព្វ​ពេញ​មួយ​តួ​ផ្ទះ និង​ការបញ្ចុះ​តម្លៃ​រហូតដល់ 6% ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី 10 ខែឧសភា ឆ្នាំ 2019

សម្រាប់​គម្រោង​ទី 5 នេះ មាន​ទីតាំង​ស្ថិតនៅ​ជិត​តំបន់​សក្ដានុពល ចំណាល​ពេលធ្វើ​ដំណើរ​តែ 10 នាទី ទៅដល់​ផ្សារ​ទំនើប អ៊ី​អន សែន​សុខ និង​ផ្សារ ម៉ាក្រូ ហើយ​កៀក​បំផុត​នឹង​ឈូក​មាស ដោយ​ធ្វើដំណើរ ត្រឹមតែ 5 នាទី​តែប៉ុណ្ណោះ។ ទីតាំង​ល្អ ការរស់នៅ​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ អាច​ទិញ​ប្រកប​អាជីវកម្ម​ក៏បាន។

គម្រោង​ថ្មី​នេះ មានផ្ទះ​ជាច្រើន​ជម្រើស​សម្រាប់​អតិថិជន​ជ្រើសរើស ដូចជា​ប្រភេទ​ផ្ទះ​សម្រាប់ធ្វើ​អាជីវកម្ម​ប្រភេទ 1 និង​ប្រភេទ 2 ដែល​អាច​ធ្វើជា​ផ្ទះ​សម្រាប់ធ្វើ​អាជីវកម្ម​ក៏បាន និង​សម្រាប់​រស់នៅ​ក៏បាន ព្រមទាំង​វីឡា​កូនកាត់ ត្រូវបាន​រចនា​សម្រាប់​ការរស់នៅ​បែប​ស៊ី​វិ​ល័យ ទាន់សម័យ មាន​ទំហំ​ធំ មាន​ទីធ្លា​ខាង​នៅសល់​ដែល​អាច​ចត​យានយន្ត​បាន និង​មាន​ធ្វើ​របង​សុវត្ថិភាព​យ៉ាង​ស្រស់ស្អាត។ 

អ្វីដែល​កាន់តែ​ពិសេស​នោះ លោក​អ្នកមាន​ប្រាក់​ត្រឹមតែ 10% ក៏​អាច​ក្លាយជា​ម្ចាស់ផ្ទះ ចាំតែ​កាន់​សោ​ចូល​នៅ ហើយ​ថែមទាំង​ទទួលបាន​នូវ​ការផ្ដល់ជូន​គ្រឿងសង្ហារិម របស់​ប្រើប្រាស់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ គ្រាន់តែ​ទិញ​ផ្ទះ​ហើយ ក៏​ចូល​នៅបាន​តែម្ដង។ ការផ្ដល់ជូន​នោះ​មានដូចជា​តុ​បាយ ទូរ​ចង្ក្រាន​លើ​ក្រោម បំពាក់​ជាមួយ​ម៉ាស៊ីន​បឺត​ផ្សែង ទូរ​ទឹកកក សា​ឡុង ទូរ​តាំង​ទូរទស្សន៍ ម៉ាស៊ីនត្រជាក់​គ្រប់​បន្ទប់ ទូរ​សំលៀកបំពាក់ តុ​គ្រឿងសំអាង ម៉ាស៊ីនទឹក​ក្ដៅ​ទឹក​ត្រជាក់ និង​ភ្លើង 32 អំពែ​ទៀតផង។ លើសពី​ការ​ថែម​ជូន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ពេញ​មួយ​ផ្ទះ​នេះ ក៏មាន​ការបញ្ចុះ​តម្លៃរ​ហូត​ដល់ 6% ផងដែរ។

ចំពោះ​អតិថិជន​ដែល​ចង់​ជ្រាប​ច្បាស់​ពី​គម្រោង​បុរី​រតនៈ សូម​អញ្ជើញ​មកកាន់​ទីតាំង​រប​ស់បុ​រី​រតនៈ​ដែលមាន​អាសយដ្ឋាន​នៅលើ​ផ្លូវ 2011 ភូមិ​ត្រពាំង​ជើងស្រុក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឬ​ទាក់ទង​មក​ទូរស័ព្ទ​លេខ 012 96 3004 012 920 930 (សម្រាប់​ប្រព័ន្ធ Cellcard) ឬ​សម្រាប់​អ្នកប្រើប្រាស់​ប្រព័ន្ធ Smart សូម​ទាក់ទង​មក​លេខ 010 93 3004 093 255 355 និង​សម្រាប់ Metfone នោះ​គឺ 088 46 46 046