ក្រុមហ៊ុនខ្នាតយក្សចិនពីរចាប់ដៃគ្នាអភិវឌ្ឍន៍រមណីយដ្ឋានលំហែកាយលំដាប់ពិភពលោកនៅកោះកុង

កោះកុង: ក្រុមហ៊ុន ZhengHeng (Cambodia) Co., Ltd ជា​ម្ចាស់​គម្រោង​រមណីយដ្ឋាន​លំហែកាយ Long Bay Dara Sakor នៅ​កោះកុង បាន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន TRF VACATION CLUB ដាក់បញ្ចូល​គម្រោង​សណ្ឋាគារ​លំដាប់​ពិភពលោក​យីហោ WYNDHAM ចូលក្នុង​គម្រោង Long Bay Dara Sakor ដែរ ដើម្បី​បើក​ទំព័រ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការឈ្នះៗរវាង​ភាគី​ទាំងសងខាង។

កាលពី​ថ្ងៃទី០១ ខែឧសភា​នេះ ភាគី​តំណាង​ក្រុមហ៊ុន​ទាំងពីរ​បានធ្វើ​ពិធី​ចុះហត្ថលេខា​អនុស្សរណៈ​យោគយល់​គ្នា​មួយ នៅ​ស្នាក់ការ​កណ្តាល​ក្រុមហ៊ុន ZhengHeng នៅក្នុង​ទីក្រុង New Jersey នៃ​ប្រទេស​សហរដ្ឋអាមេរិក ដើម្បី​ផ្តល់ជូន​បទពិសោធ​ន៍ប​ដិ​ស​ណ្ឋា​រ​កិច្ច​លំដាប់ថ្នាក់​ពិភពលោក​នៅ Long Bay Dara Sakor។

លោក Deng Pi Bing ប្រធាន​ក្រុមហ៊ុន ZHENG HENG (Cambodia) Co. , Ltd បាន​ថ្លែងថា រមណីយដ្ឋាន និង​សណ្ឋាគារ WYNDHAM នឹង​ផ្តល់ជូន​បទពិសោធ​ន៍ប​ដិ​ស​ណ្ឋា​រ​កិច្ច​លំដាប់ថ្នាក់​ពិភពលោក​នៅ Long Bay Dara Sakor ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ ពាណិជ្ជករ អ្នកស្រុក និង​មនុស្ស​ចាស់ ដែល​ស្វែងរក​បរិយាកាស​ល្អ​សម្រាប់​ការរស់នៅ​ជាន់ខ្ពស់។

លោក​បន្តថា បន្ថែម​ពីលើ​ការផ្តល់ជូន​ភាព​រីករាយ​នៃ​ការរស់នៅ​បែប​ល្អ​ប្រណិត​ខុសប្លែក​ពី​គេ រមណីយដ្ឋាន និង​សណ្ឋាគារ WYNDHAM នឹង​បង្កើត​បទពិសោធន៍​ដ៏​មានតម្លៃ​អស្ចារ្យ​នៃ​ការ​ស្នាក់នៅ ម្ហូបអាហារ សិល្បៈ ជីវិត និង​អាជីវកម្ម ដែល​នឹង​នាំទៅរក​ការលើកកម្ពស់ នៃ​ការសរសើរ និង​កេរ្តិ៍ឈ្មោះ​សម្រាប់​គម្រោង។

លោក​បញ្ជាក់ថា៖«គម្រោង​រមណីយដ្ឋាន​វ​ប្ប​ធម៌ និង​ទេសចរណ៍​រមណីយដ្ឋាន​វប្បធម៌ Long Bay Dara Sakorគឺជា​គំរូ​អភិវឌ្ឍន៍​ថ្មី​មួយ នៃ​វិស័យ​ទេសចរណ៍ និង​រមណីយដ្ឋាន​វប្ប​ធម៌ ដែល​ជំរុញ​អាជីវកម្ម​ទេសចរណ៍ ដោយ​ក្រុមហ៊ុន ZhengHeng (Cambodia) Co. , Ltdនៅ​អាស៊ីអាគ្នេយ៍»។

ចំណែក លោក Cai Sheng Jia ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន TRF VACATION CLUB បាន​ថ្លែង​ផងដែរ​ថា គម្រោង​នេះ មាន​ទីតាំង​ស្ថិតនៅ​កណ្តាល​នៃ​រមណីយដ្ឋាន​ទេសចរណ៍​តារា​សាគរ​ដែលមាន​ផ្ទៃដី​សរុប ២០០ហិកតា ព័ទ្ធជុំវិញ​ដោយ​ភ្នំ​សមុទ្រ និង​មាន​ឆ្នេរសមុទ្រ ដែលមាន​គុណភាព​ខ្ពស់ មាន​ប្រវែង ១.៩គីឡូម៉ែត្រ។

លោក​បន្តថា វា​នឹង​ក្លាយទៅជា​តំបន់​វប្បធម៌​ទេសចរណ៍ និង​រមណីយដ្ឋាន​លំដាប់​ពិភពលោក​ដែលមាន​មុខងារសំខាន់ៗ ចំនួន៨ រួមមាន​ឧទ្យាន​ឧស្សាហកម្ម​ឆ្លាត​វ ផ្លូវជំនួញ តំបន់​ទេសចរណ៍​វប្ប​ធ​ម រមណីយដ្ឋាន​ទេសភាព​សមុទ្រ រមណីយដ្ឋាន​វីឡា រមណីយដ្ឋាន​កំពង់ផែ​ឆ្នេរសមុទ្រ រមណីយដ្ឋាន​តំបន់ឆ្នេរ​កម្សាន្ត និង​រមណីយដ្ឋាន​មុជទឹក​ជី​ង​ហៃ។

លោក​បញ្ជាក់ថា ការអភិវឌ្ឍន៍​ឧទ្យាន​វៃឆ្លាត​ទំហំ ៥៥ហិកតា ជំហាន​ទី១ ត្រូវបាន​បែងចែក​ជា ៧ដំណាក់កាល​ហើយនឹង​ចំណាយពេល៣ឆ្នាំ ដើម្បី​បង្កើត​សហគមន៍​ដែលមាន​ភាពចាស់ទុំ​ខ្ពស់​សម្រាប់​កន្លែង​ស្នាក់នៅ​របស់​មនុស្ស​ចំនួន ៥០.០០០នាក់ និង​អាច​ស្រូបយក​ឧស្សាហកម្ម​ទេសចរណ៍​ចំនួន ៨០.០០០នាក់ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខនេះ សម្រាប់​ការអភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍។

ក្រុមហ៊ុន ZhengHeng (Cambodia) Co., Ltd នៅតែ​រក្សា​នាំមក​នូវ​សេចក្តី​ស្វាហាប់​ជានិច្ច តាមរយៈ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​សកម្ម ជាមួយ​បណ្តា​សហគ្រាស​ដទៃទៀត។ អំណាច​នៃ​ការរួមបញ្ចូល​គ្នា​ជាមួយ TRF VACATION CLUB នឹង​ជួយ​អភិវឌ្ឍន៍​គម្រោង​រមណី​យ​ដ្ឋា​ន​ទេសចរណ៍វប្បធម៌ ឲ្យ​ទៅមុខ និង​បង្កើត​នូវ​បទពិសោធ​ថ្មី​ក្នុងការ​សម្រាក​លំហែកាយ របស់​គម្រោង​បុគ្គលិក និង​ភ្ញៀវទេសចរ​បែប​ស៊ី​វិ​ល័យ​ជាន់ខ្ពស់ ដ៏​អស្ចារ្យ នៅតាម​តំបន់​ឆ្នេរសមុទ្រ មិន​ពុំ​ធ្លាប់មាន​ពីមុនមក តាមរយៈ​ការបង្កើន​គុណភាព​ជីវិត។

តំបន់​រមណីយដ្ឋាន​វ​ប្ប​ធម៌ Long Bay Dara Sakor នឹង​ក្លាយទៅជា​គម្រោង​ឆ្នើម​មួយ​ជាមួយនឹង​ចក្ខុវិស័យ​អន្តរជាតិ ដែល​នឹង​ទាក់ទាញ​ការយកចិត្តទុកដាក់ ពី​វិនិយោគិន​ជា​សកលលោក អំពី​វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម​ទេសចរណ៍ តាមរយៈ​អំណាច​នៃ​ការរួមបញ្ចូល​គ្នា ដ៏​មាន​ឥទ្ធិពល​របស់​ក្រុមហ៊ុន ZhengHeng (Cambodia) Co. , Ltd និង TRF VACATION CLUB៕