
ភ្នំពេញ: សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៩ឧសភានេះ លោក តាកាហាស៊ី ហ្វីមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន ដោយបានដាក់សំណើរចំនួន ៣ចំណុច ដើម្បីជួយពង្រឹងវិស័យសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចំរើន។
ការថ្លែងនេះ ក្នុងជំនួបលោក តាកាហាស៊ី ហ្វីមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន ដោយសម្ដេចមានប្រសាសន៍ថា សម្តេចនៅតែបន្តអំពាវនាវឲ្យវិនិយោគជប៉ុន ទៅវិនិយោគនៅកម្ពុជា ដែលចំនុចនេះ កាលពីព្រឹកមិញសម្តេចបានបង្ហាញក្នុងសិក្ខាសាលា ដែលមានអ្នកវិនិយោគិនជប៉ុនមានការចាប់អារម្មណ៍ ចំពោះលក្ខខណ្ឌនិងឱកាសល្អៗនៅក្នុងកម្ពុជា ជាពិសេសនៅថ្ងៃនេះ សម្ដេចបានប្រកាសលុបចោលពន្ធកាត់ទុកមួយភាគរយនោះហើយ។
សម្ដេចបន្តថា សម្ដេចដែលបានប្រកាសនៅក្នុងអង្គសិក្ខាសិលាព្រឹកនេះ ហើយមិនតែប៉ុណ្ណោះគាត់នឹងខិតខំជំរុញធ្វើយ៉ាងណាឲ្យក្រុមហ៊ុនជប៉ុនជាពិសេសសហគ្រាសតូចនិងមធ្យម។ សម្តេចបានគួសបញ្ជាក់បន្ថែមថា ទី១-ចង់ឲ្យសមាគមបន្តជួយជំរុញឲ្យសហគ្រាសធុនតូច និងមធ្យមវិនិយោគនៅប្រទេសកម្ពុជា។
ចំណុចទី២-គឺចង់ឃើញឲ្យប្រទេសជប៉ុនបើកទីផ្សារបន្ថែមទៀតសម្រាប់នាំចូលកសិផល ផលិតផលកម្ពុជាពីប្រទេសកម្ពុជាទៅទីផ្សារជប៉ុន និងទី៣- គឺសម្ដេចចង់ឃើញទំហំពាណិជ្ជកម្មទ្វេភាគីឡើងឡើងទៅ២០០០លាន ដុល្លារ ទៅ ៥០០០លាន ដុល្លារនាពេលពេលខាងមុខ៕