កប់​ម៉ង! សប្បាយ​ទិញ​សម្លៀកបំពាក់​ម៉ាក​ល្បី​ពី​ហាង Ella Brand Shop នៅ​ផ្សារ​ទំនើប…

ភ្នំពេញ ៖ ជាឱកាសពិសេសដ៏កម្រមាន ជាមួយនឹង​ការទិញសម្លៀកបំពាក់​ដ៏​ស្រស់ស្អាត​ទាន់សម័យ​សម្រាប់​បណ្តា​យុវវ័យទាំងអស់ ដោយការ​ផ្តល់​ជូន​នូវ​កម្មវិធី​ទិញ​បញ្ចុះ​តម្លៃ​គ្រប់ប្រភេទ​ចំនួន​២០​ភាគរយ ចាប់​ពីថ្ងៃផ្សាយដំណឹងនេះ

រហូតដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ។

ម៉ូដ​សម្លៀក​បំពាក់ដ៏ស្រស់ស្អាត និងទាន់សម័យ យ៉ាងសម្បូរបែប ម៉ាក Ella Brand ដែលមានប្រភព និងល្បីឈ្មោះប្រចាំប្រទេសសិង្ហបុរី ត្រូវបាននាំចូលមកដាក់លក់យ៉ាងទូលាយនៅក្នុងផ្សារទំនើប OLYMPIA ជាន់ផ្ទាល់ដី ដែល​ទើបតែបើកសម្ពោធ​ដំណើរ​លក់ជាផ្លូវការ​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ។

ជាបទពិសោធន៍នៅត្រឹមរយៈពេល ៥ថ្ងៃ នៃការបើកលក់ជាផ្លូវការ សម្លៀកបំពាក់ ម៉ាក Ella Brand គ្រប់ម៉ូដ ទាំងបុរស ទាំងនារី ត្រូវបានទទួលការសាទរពីសំណាក់មិត្តយុវវ័យយ៉ាងកុះករ។

សម្លៀកបមពាក់ម៉ាក Ella Brand ដែលកំពុងតែដាក់តាំងលក់នៅក្នុងផ្សារទំនើបលំដាប់​ពិភពលោក​ខាង​លើនេះ មានច្រើនជម្រើស ច្រើនសណ្ឋាន ដូចជាសម្លៀកបំពាក់បែបធម្មតាសម្រាប់នៅផ្ទះ សម្លៀក​បំពាក់​សម្រាប់ដំណើរទេសចរណ៍កម្សាន្ត សម្លៀកបំពាក់សម្រាប់ចូលរួមពិធីស្រមោ-ស ឬកម្មវិធីជប់លៀងផ្សេងៗ។ បន្ថែមពីនេះ គ្រប់ម៉ូដសម្លៀកបំពាក់ពីហាង Ella Brand Shop នឹង​ជួយ​ធ្វើឱ្យបណ្តាយុវវ័យទាំងអស់បង្ហាញពីភាពទាន់សម័យរបស់ខ្លួនយ៉ាងអស្ចារ្យបំផុត។

Ella Brand Shop ក្រៅពីមានលក់សម្លៀកបំពាក់បុរស-នារី យ៉ាងស្រស់ស្អាតជាច្រើនម៉ូដ ច្រើនប្រភេទ ក៏មានលក់កាបូបដៃ កាបូបស្ពាយ ស្បែកជើង កន្សែងបង់ក ក្រម៉ា មួក ខ្សែក្រវ៉ាត់ ផងដែរ ។