
មហាជនលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើនច្បាស់ជាស្គាល់ PeyPey Dy ជាពិសេសមិត្ដៗយុវវ័យ ប្រាកដជាបានស្គាល់រួចមកហើយ នៅបុរសម្នាក់ ដែលពោលពេញទៅដោយវោហារស័ព្ទ បូករួមជាមួយភាពប៉ិនប្រសប់ក្នុងការសម្ដែង រហូតទទួលបានការចាប់អារម្មណ៏ និងប្រជាប្រិយភាពយ៉ាងខ្លាំង អស់រយៈពេលជាច្រើនឆ្នាំមកនេះ នោះគឺលោក សែម លន់ឌី ហៅ PeyPey Dy។
កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេកមួយ មានឈ្មោះ កំណាព្យ & ជីវិត បានបង្ហោះសារមួយ ដោយនិយាយរៀបរាប់ចំពោះ ការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យរបស់លោក PeyPey Dy ក្នុងអំឡុងពេលរូបលោកLiveវីដេអូ លក់ផលិតផល ដោយពេលនោះរូបលោក បានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យជាច្រើន បើទោះទាំងនេះជាពាក្យលេងសើចក៏ដោយ តែវាអាចប៉ះពាល់ទៅដល់ក្មេងៗ និងជាគំរូដ៏អាក្រក់មួយនៅក្នុងសង្គមផងដែរ។ ក្នុងនោះដែរ ម្ចាស់ផេក កំណាព្យ & ជីវិត បានលើកឡើងយ៉ាងដូច្នេះថា៖”បងប្អូនប្រហែលជាគិតថា វាត្រឹមតែជាការលេងសើចសប្បាយទាក់ទាញមានអ្នកមើលច្រើន ប៉ុន្តែវីដេអូបែបនេះ វាបានជះឥទ្ធិពលយ៉ាងខ្លាំង ចំពោះសង្គម។
ក្មេងៗ និងយុវវ័យជាច្រើនបានទស្សនានូវវិឌីអូនេះ ហើយវាបានដកជាប់ផ្នត់គំនិតរបស់ពួកគាត់។ ក្នុងនាមខ្ញុំជាខ្មែរដូចគ្នា ខ្ញុំសូមសំណូមពរដល់បងប្អូនខ្មែរ ទាំងអស់គ្នា បើអាចសូមកុំធ្វើជាគំរូអាក្រក់សម្រាប់សង្គម ដែលខ្លួនកំពុងរស់នៅអីថ្ងៃនេះ ប្រហែលជាមិនអី ប៉ុន្តែថ្ងៃក្រោយមិនប្រាកដទេ។
“ប្រទេសមួយដែលអាចរីកចម្រើនទៅបាន គឺជាប្រទេសមានប្រជាជនមានចំណេះដឹង ហើយប្រើចំណេះត្រូវតាមទំនង និងជាប្រជាជនផ្ដល់នូវភាពជាគំរូដល់អ្នកជំនាន់ក្រោយសម្រាប់កសាងសង្គមមួយដ៏ល្អ។” ដោយក្ដីគោរពស្រឡាញ់ពីខ្ញុំ “ជនរួមជាតិ” ចំពោះបងប្អូនវិញយល់យ៉ាងណា? សូមបញ្ចេញមតិនៅខាងក្រោមដែលប្រកបដោយក្រមសីលធម៌ សូមអរគុណ។ តើអ្នកហ៊ានចែករំលែក share ដើម្បីលុបបំបាត់រឿងនេះទេ ថ្វីថាមិនបានធំដុំ ប៉ុន្តែវាបញ្ចាក់ថាមានមនុស្សជាច្រើនដែលមិនគាំទ្រទង្វើដែលពួកគាត់កំពុងធ្វើ”។
សូមបញ្ជាក់ថា ម្ចាស់បទ អារម្មណ៍ត្រូវការអូន លោក Noly Time ក៏បានចែករំលែកព័ត៌មាននេះលើបណ្តាញគណនីរបស់ខ្លួនផងដែរ ដើម្បីជាព័ត៌មានសម្រាប់ហ្វេនរបស់គាត់។
យើងខ្ញុំជាជាម្ចាស់ផេក Theplusnews ក៏សូមគាំទ្រឲ្យអោយតារាហ្វេសប៊ុក PeyPey Dy កែសម្រួលពាក្យមួយចំនួនដែលប៉ះពាល់ដល់សង្គមរបស់យើងទាំងអស់គ្នា។
សូមទស្សនាវីដេអូខាងក្រោម។
ប្រភព៖ ហ្វេសប៊ុក