
ភ្នំពេញ៖ យុវតីខ្មែរមួយ បានក្លាយជាទីចាប់អារម្មណ៍របស់មហាជន ជាតិ និងអរន្តជាតិ តាមរយៈរូបភាពគំនូរប្លែក បែបច្នៃប្រណិត ជាពិសេសរូបភាពអប្សរា ព្រមនឹងការរូបឡើងវិញនូវគំនូរចាស់ ដែលបាត់បង់ពណ៌ដើមផ្សេងទៀត។
តាមរយៈផេកហ្វេសប៊ុក ILLUSKA by សុគន្ធកណ្ណិកា វិចិត្រការនី កណ្ណិកា បានបង្ហោះរូបភាពជាច្រើន ក្នុងនោះរូប អប្សារានារដូវក្តៅ…។ ម្ចាស់គណនីខាងលើបានរៀបរាបថា ជាទូទៅ នាងមិនសូវនិយមប្រើពណ៍ស្រស់ឆើតឆាយ( ពណ៍សម្រាប់រដូវក្តៅ) ក្នុងគំនូររបស់ខ្ញុំទេ តែសម្រាប់ អប្សារាមួយនេះ ធ្វើឲខ្ញុំនឹកឃើញ វិស្សមកាលរដូវក្តៅ ជាមួយនិងម៉ូតសក់ & កាយវិការ (ខែក្តៅគួរតែលើកសក់ឲ្យផុតៗហ្ន!?)…ហើយអី្វដែលសាកសមជាមួយរដូវក្តៅបំផុត គឺម៉ូតសក់ងាយៗ ស្រលះៗក គ្រឿងអលង្ការបែបសមញ្ញៗ( កងដៃអីតែមួយជាន់បានហើយ)។
សម្លៀកបំពាកពណ៍ស្រស់ ចាំងភ្នែក … ហើយនិង រុក្ខជាតិដែលសមស្រប ទៅនឹងអកាសធាតុខែក្តៅ។ ផ្ការំយោលគឺសាកសមបំផុត!
ជាមួយគ្នានេះ វិចិត្រការនីខាងលើ សង្ឃឹមថាអ្នកគ្រប់គ្នា នឹងពេញចិត្តរូបភាព ជាមួយស្នាដៃរបស់នាង …៕