
ភ្នំពេញ៖ បន្ទាប់ពីត្រលប់ពីក្រេបទឹកឃ្មុំនៅក្រៅប្រទេស ក្រោយថ្ងៃមង្គល ពេលនេះកំពូលតារាច្រៀង ឱក សុគន្ធកញ្ញា កំពុងមានដំណឹងល្អ ជូនស្វាមី និងក្រុមគ្រួសារ។ នេះបើតាមអត្ថន័យនៃរូបមួយសន្លឹក ដែលអ្នកនាងបានបង្ហោះក្នុងបណ្ដាញសង្គម Facebook និង Instagram កាលពីថ្ងៃម្សិលមិញ។
ជាមួយរូបថតមួយសន្លឹក ដែលមានបុរសថើបក្បាលពោះស្ត្រីម្នាក់ ដែលមានន័យថា កញ្ញានិងស្វាមីកំពុងតែត្រៀមខ្លួនទទួលនូវសមាជិកថ្មីចូលមកគ្រួសារ។
ឱក សុគន្ធកញ្ញា បានបង្ហោះរូបមួយសន្លឹកដែលមានបុរសថើបក្បាលពោះស្ត្រីម្នាក់ ដែលមានន័យថា កញ្ញា និងស្វាមីកំពុងតែត្រៀមខ្លួនទទួលនូវសមាជិកថ្មីចូលមកគ្រួសារ។ យោងទៅតាមការសរសេររបស់តារាស្រីល្បីឈ្មោះលំដាប់ប្រទេសរូបនេះ អ្នកនាងមិនបានបញ្ជាក់ថា បុត្ររបស់គាត់ជាស្រី ឬ ប្រុសនោះទេ ព្រោះថាកូនទើបតែបាន ២ ខែ មើលមិនទាន់ដឹង។
សូមជម្រាបដែរថា មង្គលការ ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី បានប្រារព្ធទៅកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខា៕