
ភ្នំពេញ៖ គ្រាន់តែឃើញហាងមួយចេញព័ត៌មានស្ដីពីវត្តមានស្មាតហ្វូនកំពូលត្រកូល Note របស់ក្រុមហ៊ុន Samsung ភ្លាម ស្រាបតែតារាចម្រៀងប្រចាំផលិកម្ម Town លោក សុគន្ធ ថេរ៉ាយុ ចូល Comment ចង់ Pre-Order ភ្លែត។
ក្នុង Comment នោះ លោកបានសរសេរថា« Order មួយ Note+5G» ដែលចង់បញ្ជាក់ថា រូបលោក ចង់ធ្វើការ Pre-Order ស្មាតហ្វូន Samsung Galaxy Note 10+ ម៉ូឌែល 5G មួយ។ ជាមួយគ្នានេះ តាមរយៈ Comment ឆ្លងឆ្លើយមួយជាមួយអតិថិជនផ្សេងទៀត តារាចម្រៀងខាងលើបញ្ជាក់ថា រូបលោក ជាអ្នកគាំទ្រទូរស័ព្ទត្រកូល Note នេះយូរហើយ។ អ្វីដែលមិនធម្មតានោះ គឺរូបលោកប្រហែលជានៅតាមដានការ Live ផ្ទាល់របស់ក្រុមហ៊ុនផងដែរ ខណៈការ Comment សួរនោះធ្វើឡើងក្រោយគ្នាបន្តិចប៉ុណ្ណោះ ពីការចាប់ផ្ដើយ Live គឺចន្លោះម៉ោង 3:20 នាទីទៀបភ្លឺ ថ្ងៃទី 08 ខែសីហា ឆ្នាំ 2019។
សូមបញ្ជាក់ថា Galaxy Note 10 ត្រូវបានក្រុមហ៊ុនដាក់ចេញមាន 2 ស៊េរី គឺ Note 10 និង Note 10 Plus ហើយមានកាមេរ៉ាមួយគ្រាប់ចំកណ្ដាលថ្ងាស។ សម្រាប់ម៉ូឌែលទាំងពីរ មានរូបរាងដូចគ្នា ខុសតែទំហំដោយ Note 10 មានអេក្រង់ទំហំ 6.3 អ៊ីញ និង Note Plus មានអេក្រង់ទំហំ 6.8 អ៊ីញ។
ចំពោះតម្លៃ ក្រុមហ៊ុនបានបញ្ចាក់ថា Note 10 មានតម្លៃចាប់ពី $949 សម្រាប់ RAM 8GB/256GB ហើយ Note 10 Plus មានតម្លៃចាប់ពី $1,099 សម្រាប់ RAM 12GB / 256GB ហើយអ្នកប្រើប្រាស់អាចបន្ថែម $100 ទៀតសម្រាប់ជម្រើសទំហំផ្ទុក 512GB។ ទាំងពីរស៊េរីនេះ នឹងមានលក់លើទីផ្សារចន្លោះថ្ងៃទី 23 ខែសីហា ឆ្នាំ 2019 នេះ ដោយឡែកសម្រាប់ម៉ូដែល 5G វិញ គឺអាចនៅថ្ងៃទី 23 ដែល ប៉ុន្តែតែ Pre-Order នៅក្រុមហ៊ុន Verizon ប៉ុណ្ណោះ៕