
ភ្នំពេញ៖ ស្ថានភាពជំងឺ លោកតាក់ ស៊ី កាន់តែទ្រុឌទ្រោមបន្ទាប់ពីសឹករួច ហើយដោយពេលនេះលោកនៅសល់មួយតែសម្លៀកបំពាក់មួយវ៉ាឡីប៉ុណ្ណោះ គ្មានផ្ទះ គ្មានការងារធ្វើ និងគ្មានចំណូល ហើយប្រពន្ធកូនក៏មិនព្រមទទួលយកវិញទៀតដែរ។
តាមរយៈវីដេអូ Live ជាមួយលោកហេង ឡុង កាលពីប៉ុន្មានថ្ងៃមុន លោក តាក់ ស៊ី បានឲ្យដឹងថា៖ ពេលនេះ លោកគ្មានសល់អ្វីទេ ទាំងផ្ទះ ការងារ និងប្រាក់កាសខ្លះសម្រាប់បន្តដំណើរជីវិត ក្រោយពេលសឹកវិញនេះ។ ក្នុងនោះ រូបលោកក៏មិនអាចត្រលប់ទៅរកប្រពន្ធកូនវិញបានដែរ ព្រោះថាយើងបានបែកផ្លូវការហើយ មុនពេលទៅបួស។
យ៉ាងណា ក្រោយការ Live របស់លោកតាត់ ស៊ី មហាជនជាច្រើនបានចោទជាសំនួររៀងអាក់អនចិត្តនឹងអ្នកនាង ភីម ខណៈមិនយកចិត្តទុកដាក់ ធ្វើដូចអ្នកដទៃ។ តបនឹងរឿងនេះ អ្នកនាង ភីម និយាយថា រវាងអ្នកនាង និង នាយតាក់ស៊ីបានលែងលះគ្នាហើយ ដោយបានផ្ដិតមេដៃ ព្រមទាំងមានគ្រួសារ និងមន្ត្រីអាជ្ញាធរដឹងឮនោះផង។ យ៉ាងណាមិញអ្នកនាងថា ហេតុផលផ្ដិតមេដៃលែងគ្នាមិនមែនជាមូលហេតុ ធ្វើអោយអ្នកនាង ឈប់ទទួលយកនាយតាក់ស៊ីក្រោយពេលសឹកនោះទេ ប៉ុន្តែបញ្ហាសំខាន់គឺលោកមានចំណុចជាច្រើនដែលមិនអាចឲ្យអ្នកនាងទទួលយកវិញតែម្ដង។
អ្នកនាង ភីម និយាយថារយៈពេលនៃការរួមរស់ជាមួយគ្នា នាយតាក់ស៊ីធ្វើឲ្យអ្នកនាង និងកូនប្រុសពិបាកផ្លូវចិត្តច្រើនសណ្ឋាន ជាពិសេសក្នុងពេលដែលលោកមានសតិអារម្មណ៍បន្តិចបន្តួច គឺចង់តែរត់ចោលប្រពន្ធកូន ធ្វើឲ្យអ្នកនាងមានអារម្មណ៍ខ្វះភាពកក់ក្ដៅ។ ជាក់ស្ដែង មុនពេលទៅបួសលើកចុងក្រោយ លោកនាយតាក់ស៊ី រត់ចោលផ្ទះសម្បែង ដោយអោយអ្នកនាង និងកូនទៅតាមរក និងអង្វរទម្រាំព្រមត្រលប់មកផ្ទះម្ដងជាពីរដងមកហើយ។ អ្នកនាងថាមានបញ្ហាជាច្រើនទៀត ដែលអ្នកនាងព្រលយថា ពិបាកនិយាយ។
អ្នកនាងបន្ថែមទៀតថា អ្នកមិនដឹងរឿង ប្រហែលគិតថា ខ្ញុំមិនដាច់ចិត្ត ព្រោះគាត់ឈឺហើយបោះបង់គាត់ទៀត ប៉ុន្តែមុនទៅបួស ខ្ញុំអង្វរគាត់ ថាកុំលែង បើចង់ទៅបួស ទៅតែមួយរយៈបានហើយ ប៉ុន្តែគាត់មិនព្រម គាត់បោះបង់ខ្ញុំ និងកូន ទៅដោយមិនខ្វល់អ្វីសោះ។ សម្រាប់ពេលនេះ ខ្ញុំមិនអាចទទួលគាត់ធ្វើជាប្ដីវិញបានទេ បានត្រឹមរាប់អានគ្នាធម្មតាប៉ុណ្ណោះ៕