អ្នកបើកបរកង់បីម្នាក់កំពុងធ្វើឲ្យអ្នកប្រើ Facebook មានការភ្ញាក់ផ្អើលនឹងទង្វើរបស់គាត់!

អ្នកបើកបរកង់ម្នាក់កំពុងធ្វើឲ្យអ្នកប្រើបណ្ដាញសង្គម Facebook មានការភ្ញាក់ផ្អើលនឹងទង្វើរបស់គាត់​កាល​ពី​ពេល​​ថ្មីៗនេះ ដោយមានអ្នក Share ជិត 5K និង Like ក្បែ 7 K គិតត្រឹមរយៈ 6 ម៉ោងក្រោយ ម្ចាស់គណនី Chhay Black II បាន
បង្ហោះសារបង្ហាញភាពក្ដុកក្ដួល រំភើបនឹងទឹកចិត្តរបស់អ្នកបើកបរក្រោយរូបគេភ្លេចទូរស័ព្ទលើកង់។

តាមរយៈសារនោះម្ចាស់គណនីខាងលើបានសរសេររៀបរាប់ថា៖ រូបគេបានជិះកង់បី PassApp ទៅ​ផ្សារ​ធំថ្មី​បាន​បាត់(ភ្លេច)ទូរស័ព្ទ iPhone X លើកង់បី ក្រោយដឹងថារូបគេភ្លេចទូរស័ព្ទអ្នកបើកបរក៏បានជិះ​យក​ទូរស័ព្ទ​មក​ឲ្យ​គេវិញ។ ដោយជាការដឹងគុណ រូបគេក៏បានជូនប្រាក់លើកទឹកចិត្ត 50 ដុល្លារ ដើម្បីដឹងគុណ ដែលគាត់ចិត្តល្អ។ ​

ជាមួយគ្នាមានអ្នកចូល Comment ជាច្រើនបានលើកសរសើរដល់អ្នកបើកបរដែលចិត្តល្អ ហើយអ្នកខ្លះក៏បាន​បាន​លើកឡើងថា រូបគេក៏ធ្លាប់ជួបរឿងស្រដៀងគ្នា ហើយអ្នកបើកបរកង់បី ក៏តេរក ហើយជូនរបស់ដែលភ្លេចវិញ៕