
ភ្នំពេញ៖ កាលពីថ្មីៗនេះ អតីតារាសម្តែង អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះនូវរួបភាពជាច្រើន នៅលើបណ្តាញសង្គម របស់ខ្លួន នាំឲ្យហ្វេនៗជាច្រើនរបស់នាង មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងរថយន្តក្នុងក្តីស្រម៉ៃរបស់នាង នោះគឺ រថយន្តស៊េរីទំនើបម៉ាក Mercedes Benz ដែលទើបតែទិញសម្រាប់ជាកាដូ ក្នុងឆ្នាំថ្មីរបស់នាង ។
អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានភ្ជាប់សារថា ៖ «មកយកសំណព្វចិត្តមុនគេ ក្តីស្រមៃបានសម្រេចហើយ ព្យាយាមគង់បានសម្រេច ក្តីស្រមៃនិងការព្យាយាមដែលខ្ញុំមិនដែលបោះបង់ អោយតែមានក្តីស្រមៃ នោះអ្នកនិងទៅដល់គោលដៅ ការដូរសំរាប់ប្តី និងគ្រួសារ យើងសន្យាគ្នាថានិងដើរទៅដល់គោលដៅក្តីស្រមៃដ៏ធំមួយទៀតនៅក្នុងជីវិតអោយបាន ស៊ូៗ »។
សូមបញ្ជាក់បន្តិចថា បច្ចុប្បន្នអតីតតារាសម្តែង អ្នកនាង គង់ ចាន់ស្រីមុំ គឺជាម្ចាស់ហាង MoMo by Sreymom ដែលមានសាខាជាច្រើននៅទីក្រុងភ្នំពេញ ដែលទទួលបានការគាំទ្រជាខ្លាំងពីអតិថិជន។
ទស្សនារូបភាពរថយន្តរបស់នាងទាំងអស់គ្នាខាងក្រោមនេះ៖