
កំពូលតារាចម្រៀង ខេមរៈ សេរីមន្ត ប្រចាំផលិតកម្មរស្មីហង្សមាស បានចេញបទថ្មីកាលពីម្សិលមិញ មានចំណងជើងថា «សំណព្វចិត្ត » ជាប្រភេទបទញាក់ នាំឲ្យចំណោមយុវវ័យជាច្រើនពេញចិត្តស្តូក។
ខណៈដែលបច្ចុប្បន្ន ពាក្យថា «សំណព្វចិត្ត» កំពុងតែពេញនិយមយ៉ាងខ្លាំង សម្រាប់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលតែងតែយកមកសរសេរលើគណនីរបស់ខ្លួនស្ទើរគ្រប់ៗគ្នា។ គួរបញ្ជាក់បន្តិចថា បទចម្រៀងថ្មីនេះ គឺជាស្នាដៃនិពន្ធរបស់បងប្រុសលោក ខេមរៈ សេរីមន្ត គឺលោក ខេមរៈ ភារុណ និង និពន្ធបទភ្លេង និង សម្រួលតន្ត្រីដោយ Blackclaw Team៕
តោះ! កុំរង់ចាំយូរចង់ដឹងបទនេះពីរោះប៉ុណ្ណាស្ដាប់ទាំងអស់គ្នា៖