ភិន សុដាលីស ប្រកាសលូកកាន់តែជ្រៅជាមួយការធ្វើជំនួញ

បន្ទាប់ពីជោគជ័យលើអាជីពសិល្បៈហើយនោះអ្នកនាងភិន សុដាលីស ក៏ទទួលបានភាពជោគជ័យក្នុងអាជីវកម្មរបស់ខ្លួនផងដែរជាក់ស្ដែងវត្តមានហាងថ្មី២ «កាទី ខននើ» សាខាសែនសុខ (Katy Korner) ដែលជាហាងលក់កញ្ចក់ភ្នែក និងហាង«ចង់ស្អាត (Jong Sa art)»នាំចូលផលិតផលគ្រឿងសម្អាង ត្រូវបានបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី ៤ ខែ សីហា។

ទោះបីជាការបង្កើតមុខរបរ និងគ្រប់គ្រងហាងរហូតដល់ទៅពីរមានភាពមមាញឹកយ៉ាងណាក៏ដោយ តែអ្នកនាងភិន សុដាលីស បានអះអាងថាមិនប៉ះពាល់ការងារសិល្បៈទេ គ្រាដែលនាងទទួលតំណែងជាអ្នកជាតារាសម្ដែង និងជាផលិតករនៅក្នុងផលិតកម្មមហាហង្ស។ បន្ថែមលើកនេះនាងប្រកាសថានឹងធ្វើអោយខ្លាំងនូវអាជីវកម្មមួយនេះ ដើម្បីអោយទទួលជោគជ័យទាំងការងារសិល្បៈ និងមុខជំនួញនោះផង។

អ្នកនាង ភិន សុដាលីស ថ្លែងបន្ដថា អាជីវកម្មដែលអ្នកនាងទើបតែបើកសម្ពោធធំដុំនេះ មិនមែនជាជាអាជីវកម្មទីមួយរបស់ខ្លួននោះទេ  ដោយសារតែពេលកន្លងមកនាង ក៏បានប្រកាសអោយដឹងពីនូវហាង ខេទី ខននឺរ ដែលជាហាងផ្គង់ផ្គង់កញ្ចក់ភ្នែករួចមកដែរ  កាលពីឆ្នាំ 2017 បន្ទាប់ពីអ្នកនាងដំណើរការលក់ដូរនៅលើកម្មអនឡានបានជោគជ័យកាលពីឆ្នាំ2012។

តារាសម្ដែងរូបនេះបន្ថែមថា ស្រទាប់យុវវ័យកាន់តែច្រើនបានក្លាយជាអតិថិជនរបស់ខ្លួន ទើបធ្វើអោយអ្នកនាងសម្រេចចិត្តបោះទុនបើកសាខាថ្មីនៅម្ដុំសែនសុខ ដើម្បីផ្គត់ផ្គង់កញ្ចក់ភ្នែក ដែលអ្នកនាងនាំចូលផ្ដាច់មុខ ដោយដាក់ឈ្មោះថា ហាង Katy Korner  និងឈានទៅបើកហាងមួយបន្ថែមទៀត គឺហាង ចង់ស្អាត Jong Sa Art ដោយនាំចូលផ្ដាច់មុខនូវប្រភេទគ្រឿងសម្អាងល្អៗ និងប្រេនៗមកពី ថៃ កូរ៉េ ម៉ាឡេស៊ី ទ្វីបអឺរ៉ុប និងបណ្ដាប្រទេសផ្សេងទៀត ដោយបានទាំងសហការជាមួយ ក្រុមហ៊ុននាំចូលផលិតផល អិន អេ ព្រីមិច (N.A Brimex) មុននឹងសម្រេចចិត្តបោះទុន។

ភិន សុដាលីស និយាយថាអ្នកនាងសាខាថ្មីរបស់ហាងកញ្ចក់ភ្នែក និងហាងលក់គ្រឿងសម្អាងដែលខ្លួនដំណើរការ កើតឡើងដោយសារតែអ្នកនាង សិក្សាទីផ្សារច្បាស់លាស់ និងដោយសារតែមានក្រុមការងារខាងផ្នែកមុខជំនួញមានជំនាញច្បាស់លាស់ដែលអ្នកនាងមានទំនុកចិត្ត។

អ្នកនាងគម្រោងបង្ហាញនូវសក្កានុពលទីផ្សាររបស់ខ្លួន អោយទទួលបានការគាំទ្រពេញ២៥ខេត្តក្រុង  ដើម្បីប្រកួតប្រជែង ដោយអះអាងថាអ្វីដែលអ្នកនាងបោះជំហាន នឹងមិនធ្វើអោយប៉ះពាល់ដល់ការងារសម្ដែង និងការងារដឹកនាំផលិតកម្មមហាហង្សក្នុងការផលិតរឿងនោះឡើយ។ នាងបញ្ជាក់ថាសាខាទី១ ហាងខេទី ខននឺរ របស់នាងស្ថិតនៅក្នុងសង្កាត់ជ័យជម្នះ ខ័ណ្ឌដូនពេញ និងសាខាទី២ដែលទើបប្រកាសឡើងស្ថិតនៅ លើផ្លូវ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយហាងទាំងពីរគឺនាងនឹងធ្វើអោយខ្លាំងក្នុងមុខជំនួញរបស់ខ្លួន៕