ភ្នំពេញ៖ រយៈពេលជាង 16 ឆ្នាំមកហើយ ដែលតារាចម្រៀងរាងតូចច្រឡឹង អ្នកនាង សុគន្ធ នីសា បានឈានជើងចូលមកកាន់ពិភពសិល្បៈ។ សំនៀងដ៏ក្រអួនក្រអៅ និងអាចបកស្រាយបានស្ទើរគ្រប់ទម្រង់ មិនថាបទសម័យ កម្សត់ ញាក់កន្ត្រាក់អារម្មណ៍ បទចម្រៀងមរតកដើម ព្រមនឹងបែបយីកេ និងមហោរី ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកនាងកាន់តែល្បីល្បាញ។
បើនិយាយអំពីរូបសម្រស់ អ្នកនាងសុគន្ធ នីសា គឺកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាបច្ចុប្បន្ននាងមានអាយុចូលជិត 40 ឆ្នាំ និងមានគ្រួសារហើយក៏ដោយ ប៉ុន្តែអ្នកនាងនៅតែស្រស់ស្អាត ហើយការរៀបចំតុបតែងស្លៀកពាក់បានសមសួន មិនដែរឆ្គាំឆ្គងមួយគ្រាណាឡើយ។ សម្រស់ដ៏ស្រស់ស្អាតនេះ បានទាក់ចិត្តអ្នកគាំទ្រ និងមហាជន ហើយត្រូវបានគេដាក់រហស្សនាមថា “រាជិនីសម្រស់”។
ក្រៅពីអាជីវជាអ្នកចម្រៀង នីសា ក៏មានភាពប៉ិនប្រសព្វទៅនឹងការសម្ដែងចម្រៀងកាយវិការ ខ្សែភាពយន្តភាគទូរទស្សន៍ ជាពិសេសអ្វីដែលអ្នកនាងកំពុងត្រូវប៉ាន់ ក្នុងអាជីពជាអ្នកថតបង្ហាញម៉ូតសម្រាប់សម្អាងការនានា។ ចង់ដឹងថាអ្នកនាងសុគន្ធ នីសា មានរូបសម្រស់កាន់តែស្រស់ស្អាតប៉ុណ្ណា នៅពេលដែលតុបតែងខ្លួនក្នុងឈុតជាកូនក្រមុំបែបប្រពៃណីខ្មែរ សូមរីករាយទស្សនាដូចតទៅ៖
អត្ថបទដោយ៖ Vincent