នេន ទុំ ចេញបទថ្មី ខ្លី ប៉ុន្តែចាក់ដោត

ភ្នំពេញ៖ បន្ទាប់ពីចេញបទ«នឹកខ្មែរ» ជាមួយពូឃ្លាំង ថ្មីៗនេះ នេន ទុំ បានចេញបទថ្មីមួយទៀត ខ្លី ប៉ុន្តែចាក់ដោត សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។

បទថ្មីនេះ មានមានចំណងជើងថា «GANG ភ្ជុំបិណ្ឌ» ជាប្រភេទបទរ៉េប ក្នុងអត្ថន័យកើនរំលឹកដល់យុវជនខ្មែរ រៀនធ្វើបុណ្យ ព្យាយាមគោរពឪពុកម្តាយ កុំចេះតែធ្វើរឿង ដែលមិនត្រឹមត្រូវនាំឲ្យប៉ះពាល់ដល់កិត្តិយសខ្លួនឯង និងអ្នកដ៏ទៃ ខណៈដែលបទនេះ ទើបតែចេញកាលម្សិលមិញនេះតែប៉ុណ្ណោះ។ ចង់ដឹងកាន់តែច្បាស់ ចំពោះ​អត្ថ​ន័យបទនេះយ៉ាងណា សូមស្តាប់ខាងក្រោននេះទាំងអស់គ្នា៖