ឱក សុគន្ធកញ្ញា ត្រៀមឈ្មោះមួយរួចជាស្រេចសម្រាប់កូនប្រុសដំបូងរបស់ខ្លួន

ភ្នំពេញ៖ កូនដំបូងរបស់កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា ត្រូវបានគេដឹងជាកូនប្រុស ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស អ្នកក៏ត្រៀមឈ្មោះមួយរួចជាស្រេចហើយដែរ សម្រាប់កូនរបស់ខ្លួន ទោះ​កូន​ក្នុង​ផ្ទៃ​សល់​ពេល​យូរ​ច្រើន​ខែទៀត ទើបសម្រាលក្ដី។

អ្នកនាង ឱក សុគន្ធ​កញ្ញា បានប្រកាស​ឈ្មោះ​កូនប្រុស​របស់ខ្លួន​ថា​ «ឆ​លី» ដែលជាឈ្មោះហៅក្រៅសម្រាប់​ហៅ​ក្រោយ​ពេលកើត ប៉ុន្តែឈ្មោះពិតនៅមិនទាន់ដឹងនៅឡើយទេ គឺរង់ចាំកើតមកទើបដឹងច្បាស់។ កញ្ញា ​មិនបាន​បង្ហើប​ប្រាប់​ពី​មូល​ហេតុថា អ្វីដែល​ធ្វើ​ឲ្យ​អ្នកនាង និង​ស្វាមី ឯកភាពគ្នា​ដាក់ឈ្មោះ កូន​ថា «ឆ​លី» ដែលមាន​ពាក្យ «លី» ដូច​ឈ្មោះ លោក អ៊ឹង សុខលី ជា​ស្វាមី​នោះទេ ក្រៅតែពី​ប្រាប់ថា ចង់បាន​ឈ្មោះ​បែបនេះ៕