
ភ្នំពេញ៖ គ្រប់គ្នាសុទ្ធតែបានស្គាល់រួចមកហើយនូវ កញ្ញាស៊ីន យ៉ូប៊ីន ដែលជាអតីតបេក្ខភាពជ័យលាភីលេខ ១ ក្នុងកម្មវិធី Freshie Girl ឆ្នាំ ២០១៣។ តារាដែលជាដៃគូដ៏ស័ក្ដិសមបំផុតរបស់លោកខាត់ វ៉ៃហាំង រូបនេះ បានកំពុងឡើងសម្រស់ស្រស់ស្អាតពីមួយថ្ងៃទៅថ្ងៃ តាមបែបស៊ីវិល័យយុវវ័យតែស្រគត់ស្រគំ។
ក្នុងនោះ ប៉ុន្មានថ្ងៃនេះ ហាក់អ្នកគាំទ្ររូបកញ្ញា មានការភ្ញាក់ផ្អើលជាខ្លាំង ក៏ព្រោះរូបសម្រស់ និងការតុបតែងខ្លួនរបស់កញ្ញា យ៉ូបីន គឺមានភាពស្រស់ស្អាតជាងមុន ដោយមហាជនបានលាន់មាត់ថា “ជារូបរបស់ Jannie នៃក្រុម Black Pink ឬជារូប ស៊ីន យ៉ូប៊ីន” ទៅនេះ។
សម្រាប់រូបភាពនេះ ត្រូវបានគេចែកចាយពេញបណ្តាញសង្គម Facebook និង IG។ ចង់ដឹងថាកញ្ញាស៊ីន យ៉ូប៊ីន មានរូបសម្រស់ស្រស់ស្អាតដូចទៅនឹង Jannie យ៉ាងណានោះ តោះមកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖