
បរទេស៖ ស្រីតូចដែលជាតារា Pop ដែលមានរូបរាង និងមុខមាត់ដូចទៅនឹងតុក្កតា កញ្ញា Ariana Grand ទើបនឹងបញ្ចេញ MV ចម្រៀងថ្មីរបស់ខ្លួនកាលពីម្សិលមិញនេះ តាមរយៈបណ្ដាញសង្គម YouTube ដែលជាបណ្ដាញសង្គមដែលល្បីបំផុតក្នុងពិភពលោក។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថា វាមិនមែនគ្រាន់តែជាបទចម្រៀង MV ដែលច្រៀងទោលដូចសព្វមួយដងនោះទេ ប៉ុន្តែបទចម្រៀងដែលមានចំណងជើងថា “Don’t Tell Me Angel” ដែលមានន័យជាភាសាខ្មែរថា “កុំហៅខ្ញុំថាជាទេពអប្សរ” គឺជាបទចម្រៀងដែលបានច្រៀងរួមគ្នារវាងតារាចម្រៀង POP អាមេរិកដ៏ល្បីលំដាប់អន្តរជាតិ 3 ដួងគឺកញ្ញា Ariana Grand ច្រៀងរួមនឹង Miley Cyrus និង Lana Del ។
បទចម្រៀងដែលមានចំណងជើងថា “Don’t Tell Me Angel” មានឈ្មោះជាផ្លូវការថា “Don’t Call Me Angel (Charlie’s Angels)” ព្រោះវាបទចម្រៀងដែលឋិតនៅក្នុងខ្សែភាពយន្តរឿង Charlie’s Angels ក្នុងឆ្នាំ2019នេះ។
សូមបញ្ជាក់ថាបទចម្រៀង “Don’t Tell Me Angel” ជាស្នាដៃផលិតរបស់ផលិតកម្ម Public Record ដែលបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី 13 ខែកញ្ញា ឆ្នាំ2019 ម្សិលមិញនេះ ប៉ុន្តែបទចម្រៀងនេះត្រូវអ្នកទស្សនាចុចមើលច្រើនជាង 11លានដងនៅលើបណ្ដាញសង្គម YouTube ក្នុងរយៈពេលតែ 13ម៉ោងប៉ុណ្ណោះ!
យើងនៅចាំបានថាកញ្ញា Ariana Grand ធ្លាប់ចាប់ដៃច្រៀងរួមគ្នាជាមួយតារាចម្រៀងស្រីពីរដួងគឺអ្នកនាង Jessie J និងអ្នកនាង Niki Minaj ម្តងរួចមកហើយកាលពីឆ្នាំ 2014 ដែលជាបទចម្រៀងដែលមានចំណងជើងថា “ Bang Bang” ហើយវាក៏ជាបទចម្រៀងដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក៕