
ភ្នំពេញ៖ ថ្ងៃសៅរ៍ ១ រោច ខែភទ្របទ ឆ្នាំកុរ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ និងជាថ្ងៃកាន់បិណ្ឌទី ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាថ្ងៃដែលពលរដ្ឋខ្មែរទាំងប្រទេសបាននាំចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃង ដើម្បីឧទ្ទិសកុលសផលបុណ្យទៅញាតិកា ៧ សន្តានដែរ។
ពិតណាស់ គ្រាន់តែដល់ថ្ងៃនេះភ្លាមមានបងប្អូនខ្មែរមិនតិចទេដែលមានអារម្មណ៍នឹងកស្រុក នឹកពុក នឹកម៉ែ ខណៈខ្លួនកំពុងនៅឆ្ងាយផ្ទះ រង់ចាំឲ្យដល់ថ្ងៃអាងស្រួតទៅផ្ទះ ជាពិសេសបងប្អូនខ្មែរដែលជាពលករដែលបានទៅធ្វើការនៅឯក្រៅប្រទេសដូចជា ថៃ កូរ៉េ ជប៉ុនជាដើម។
ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះដែល The Plus News សូមបង្ហាញពីបទចម្រៀង 5 បទដែលនឹងធ្វើឲ្យលោកអ្នកស្ដាប់ហើយនឹកស្រណោះដល់ស្រុកស្រែ ស្រុកកំណើត ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌនេះ!
- ខែភ្ជុំនឹកស្រុក – សួស វីហ្សា
2. ភ្ជុំហើយៗ – ខេមរៈ សិរីមន្ត
3. ក្មេងចិញ្ចឹមកូនចាស់ចិញ្ចឹមចៅ – ស៊ុន ស្រីពេជ្រ
4. ព្រះរស់អង្អែល – សុន ស្រីពេជ្រ
5. ភ្ជុំបិណ្ឌនឹកស្រុក – ម៉ៅ ហាជី