
ភ្នំពេញ៖ ក្រោយធ្លាក់ខ្លួនឈឺជាច្រើនខែ ពេលនេះ អតីតតារាសម្តែងលោក ណូ ជ័យរិទ្ធី ហៅតូ បានទទួលមរណភាពហើយ នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ដោយសារជំងឺក្រិនថ្លើម។
បើតាមការបង្ហោះរបស់ហ្វេសប៊ុក សិល្បករកម្ពុជា កាលពីព្រឹកមិញនេះ បានឲ្យដឹងថា អតីតតារាសម្តែង លោក ណូ ជ័យរទ្ធី ហៅតូ បានទទួលមរណៈភាពហើយ កាលពីព្រឹកមិញនេះ ដោយសារជំងឺក្រិនថ្លើម ហើយសពរបស់លោកត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមជម្រាប់ថា អតីតតារាសម្តែងប្រុងសលោក ណូ ជ័យរិទ្ធី ហៅតូ បានធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ធ្ងរទៅៗមានរូបរាងស្គាំងស្គម ដោយសារអការៈជំងឺក្រិនថ្លើមដំណាក់កាលចុងក្រោយ ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងព្រួយបារម្ភពីសុខភាពរបស់គាត់យ៉ាងខ្លាំង៕