
បទចម្រៀង «មាននឹងបងទេ» ច្រៀងដោយ Rith Pros Pov ចេញកាលពីមួយឆ្នាំមុន ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មិត្តយុវវ័យ រហូតមកដល់បច្ចុប្បន្ន។
ថ្មីៗនេះ Rith Pros Pov ដែលគេតែងតែហៅថា តារាចម្រៀង Original Song បានក្លាយជាសមាជិកគ្រួសាររបស់ផលិតកម្មថោន។ ជាមួយនឹងវត្តមាន MV ថ្មី នៃចម្រៀងចាស់ ជាប្រភេទបទបែបមនោសញ្ចេតនាចាក់ដោតចិត្តយុវវ័យនោះ បានចេញផ្លូវការ កាលពីថ្ងៃទី១៥ ម្សិលមិញនេះ។
ក្នុងបទនេះផងដែរ គេសង្កេតឃើញថា តួអង្គស្រីចំណូលថ្មី គឺកញ្ញា លុច បានសម្ដែងយ៉ាងល្អឥតខ្ចោះ ចាក់ដោតខ្លាំង ដោយគេស្គាល់ថាតារាស្រីរូបស្រស់ស្អាតម្នាក់នេះ ជាប្អូនស្រីបង្កើតរបស់អតីតតារាស្រី អ្នកនាង រ៉ូ ចាន់ដ៉ារ៉ា ហៅស្រីលាភ។ ដូច្នេះចង់ដឹងថាបទនេះសម្ដែងចាក់ដោយយ៉ាងណា?
សូមទស្សនាវីដេអូ MV ចម្រៀងខាងក្រោមនេះ៖