
កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានជួយឧបត្ថម្ភទឹកប្រាក់ ចំនួនសរុប ៥,១៦៨,០០០ រៀល និង ៥,១៦៨ ដុល្លារ ដែលបានពីការលក់សំលៀកបំពាក់របស់ខ្លួន ដល់មន្ទីរពេទ្យគន្ធបុប្ផា។
តារាចម្រៀងស្រីដ៏ល្បីក្នុងប្រទេសកម្ពុជារូបនេះ ត្រូវបានមហាជនជាច្រើន ស្ងើចសរសើរមិនដាច់ពីមាត់ទាំងសម្រស់ស្រស់ស្អាត ទឹកដមសំនៀងពីរោះ និងកេរ្តិ៍ឈ្មោះល្អ លើវិស័យសិល្បៈ។
កំពូលតារាស្រីប្រចាំផលិតកម្មរស្មីហង្សមាសរូបកាន់តែលេចធ្លោ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច ដែលកំពុងមានផ្ទៃពោះជិតគ្រប់ខែ តាមរយៈកញ្ចក់ទូរទស្សន៍ បណ្តាញសង្គម និងនូវតាមប្រពន្ធផ្សព្វផ្សាយនានាក្នុងប្រទេសកម្ពុជា។
យ៉ាងណាមិន សកម្មភាពសប្បុរសធម៌ របស់នាងពិតជាប្រពៃសម្រាប់ប្រជាជនក្រីក្រ ខណៈដែលនាងបានបង្កើតហាងលក់សំលៀកបំពាក់ចាស់ៗ របស់ខ្លួន ក្នុងអត្ថន័យ «ទិញ ដើម្បីចែករំលែកក្តីស្រលាញ់» ក្នុងគោលបំណងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជាមួយទឹកប្រាក់ដ៏ច្រើនសន្ធាប់៕