
បរទេស៖ ការបាត់មុខពីវិស័យសិល្បៈ និងបណ្ដាញសង្គម របស់លោក Jet Li ហៅ «លី លៀនជា» បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនមានការសង្ស័យជាខ្លាំង ខណៈតារាសម្ដែងក្បាច់គុនកុងហ្វូរូបនេះ ត្រូវបានគេដឹងថា កំពុងកើតជំងឺចាស់មុនអាយុ។
ចំពោះជំងឺចាស់មុនអាយុនេះ ត្រូវបានគេបញ្ជាក់ថាកំពុងធ្វើឲ្យលោក លី លៀនជា មានសុខភាពកាន់តែអាក្រក់ឡើងៗ ហើយការស្ងាត់ពីបណ្ដាញសង្គមគ្មានសកម្មភាពទាំងនេះ ធ្វើឲ្យកើតមានព័ត៌មានថាលោកអាចកើតមានបញ្ហាធ្ងន់ធ្ងរណាមួយជាក់ជាមិនខាន។
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ លោកបានបង្ហោះសារអរគុណអ្នកគាំទ្រដែលតែងសួរសុខទុក្ខគាត់ថា៖ «ខ្ញុំសូមអរគុណចំពោះអ្នកគាំទ្ររូបខ្ញុំទាំងអស់ ដែលតែងខ្វាយខ្វល់ពីសុខភាពរបស់ខ្ញុំ។ ខ្ញុំពិតជាមានអារម្មណ៍អស្ចារ្យណាស់! ខ្ញុំរីករាយនឹងចែករំលែកគម្រោង ២ ឬ ៣ ខ្ញុំធ្វើវាសម្រាប់ថ្ងៃអនាគត។ សូមអរគុណចំពោះការព្រួយបារម្ភរបស់អ្នកទាំងអស់គ្នា»។
សម្រាប់ផុសនោះ ជាផុសចុងក្រោយគេ បើគិតមកដល់ពេលនេះមានរយៈពេលជិតមួយឆ្នាំហើយ លើ ផេកហ្វេសប៊ុករបស់លោកដែលមានអ្នក Like រហូត ២១ លាននាក់ជាង ដែលមិនមានសកម្មភាពអ្វីទាំងអស់ចាត់តាំងពីពេលនោះមក។ ប៉ុន្តែបើក្រលែកមកមើលលើបណ្ដាញសង្គម Instagram ផ្លូវការរបស់លោកវិញ បានផុសចុងក្រោយរូបថតមួយសន្លឹកចុងក្រោយ នៅថ្ងៃទី នៅថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០១៩ ដែលលោកថតជាមួយនឹងមហាសេដ្ឋីចិន Jack Ma។
View this post on Instagram
ដ្បិតអីគណនីទាំង ២ មិនសូវមានសកម្មភាពច្រើន ប៉ុន្តែតាមរយៈសារ និងរូបនោះ អាចឲ្យបានដឹងថាលោក លី លៀនជា នៅមានសុខភាពល្អរឹងមាំ មិនដូចទៅនឹងព័ត៌មានដែលបានបែកធ្លាយកាលពីកន្លងទៅនោះទេ។ រូបថតមួយសន្លឹកនោះ ក៏បានធ្វើឲ្យអ្នកគាំទ្ររបស់លោកបាត់ក្តីបារម្ភ អំពីសុខភាពរបស់លោកផងដែរ។
គួរបញ្ជាក់ថា កំពូលតារាគុនចិន លី លៀនជា ក៏បានចូលរួមសម្ដែងក្នុងភាពយន្តរឿង Mulan ២០២០ ដែល ហើយក៏ត្រូវបានគេប្រកាសថានឹងត្រៀមដាក់បញ្ចាំងនៅថ្ងៃ២៧ ខែមីនា ឆ្នាំ២០២០ នាពេលខាងមុខនេះ។ ក្នុងរឿងនោះ លោកសម្ដែងជាតួអធិរាជគ្រប់គ្រងប្រទេសចិន ដែលប្រកបដោយគុណធម៌ និងឈ្លាសវៃបំផុត ហើយក៏ជាអ្នកដែលបញ្ជាឲ្យមានការកេណ្ឌទ័ព ពីគ្រួសារដែលមានកូនប្រុស ដើម្បីទៅប្រយុទ្ធនឹងកងទ័ពហ៊ុនផងដែរ៕