
ផែនដីជាភពដែលវិសេសវិសាលជាងគេបើធៀបទៅនឹងភពនានាក្នុងពិភពលោក។ ភពផែនដីជាទីដែលស្រស់ស្អាតដែលសម្បូរទៅដោយធនធានធម្មជាតិនានា ព្រៃឈើ និងមនុស្ស ប៉ុន្តែដោយសាតែទង្វើរបស់មនុស្ស ភពផែនដីពីមួយៗថ្ងៃទៅមួយថ្ងៃ បានកំពុងបង្ករជាបញ្ហារនានា និងមានការគម្រាមគំហែងដល់ផែនដីផងដែរ ជាពិសេសគឺបញ្ហាសម្រាម និងថង់ប្លាសិកតែម្តង។ ខាងក្រោមនេះគឺជារូបភាពដែលបង្ហាញពីភាពដែលធ្វើផែនដីអន្តរាយ។
1/-ផែនដីត្រូវបានពុលដោយសម្រាមប្លាស្ទីក
2/-មនុស្សមានតម្រូវការទៅលើត្រីបាឡែនដើម្បីលុយ
3/-ផែនដីព្យាយាមការពារសត្វព្រៃពីនានាពីការសំលាប់សត្វព្រៃ
4/-មនុស្សតែងតែបង្ករអគ្គីសភ័យ និងបំពុលចំពោះផែនដី
5/-ផែនដីតែងតែឡើងកំដៅពីមួយថ្ងៃទៅមួយថ្ងៃ
6/-ផែនកំពុងតែហត់នឹងទ្វើមនុស្ស
7/-ផែនកំពុងតែកើតជំងឺសួត ដោយសារតែផ្សែង និងអគ្គីសភ័យ
8/-ដោយសារតែការបំពុល និងការអភិវឌ្ឍន៍ជ្រុលផែនដីកំពុងទទួលរងការរើសអើងពីភពដទៃ
9/-ផែនដីកំពុងរងការរំលោភបំពានដោយអ្នកមាន
10/-គ្រប់គ្នាគួរតែចូលរួមទិវាសមុទ្រអន្តរជាតិ 10មិថុនា
11/-ប្រទេសអេត្យួពីបានធ្វើការដាំដើមឈើរហូត 35លានដើម ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ
12/-មនុស្សតែងតែសំលាប់ និងនេសាទត្រីបាឡែន
13/-មនុស្សតែងតែបង្កើតសម្រាមជារាងរាល់ថ្ងៃ
14/-គួរតែគ្មានមនុស្សនៅលើផែនដី ដោយសារតែមនុស្សតែងតែកាប់បំផ្លាញព្រៃឈើ
15/-មនុស្សលោករកតែក្តីសុខសម្រាប់ខ្លួនឯង ខណៈដែលតំបន់ប៉ូកំពុងបំផ្លាញដោយមនុស្ស
16/-សម្រាម និងថង់ប្លាស្ទិកកំពុងគម្រាមគំហែងជីវិតសត្វសមុទ្រ
17/-ជីវិតសត្វ និងផែនដីកំពុងទទួលរងមហន្តរាយដោយសាការបូមយករ៉ែប្រេងឆៅ និងការលេចធ្លាយនៅក្នុងសមុទ្រ