
ជាទូទៅនៅលើសម្បកដប់យើងតែឃើញមាននិមិត្តសញ្ញាផ្សេងៗគ្នា តាមប្រភេទផលិតផល ឬប្រភេទកំប៉ុងនីមួយៗទាំងនោះ។ យ៉ាងណាថ្ងៃនេះ គេហទំព័រយើងសូមផ្ដល់អត្ថបទមួយនិយាយអំពីនិមិត្តសញ្ញាមួយចំនួន ដែលលោកអ្នកគួរយកចិត្តទុកដាក់ ប្រសិនបើមិនចង់មានគ្រោះថ្នាក់ដល់សុខភាពដោយមិនដឹងខ្លួន។
ចំណុចគួរយល់ដឹង៖
- ដបដែលមានសញ្ញា 1 (PET ឬ PETE) គឺអាចប្រើបានតែម្តងប៉ុណ្ណោះ។ នៅពេលរងអុកស៊ីសែន ឬត្រូវកម្តៅក្តៅពីព្រះអាទិត្យវានឹងបញ្ចេញជាតិពុល ចូលទៅក្នុងទឹករបស់អ្នក។
- ចៀសវាងប្រើប្រាស់ដបទឹកដែលមានសញ្ញា 3 ឬ 7 (PVC ឬ PC) ពីព្រោះវាអាចបញ្ចេញជាតិគីមី បំពុលចំណីអាហាររបស់អ្នក និងអាចបង្កជាគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ។
- ដបដែលធ្វើឡើងពីសមាសធាតុ polyethylene (2 និង 4) និងសមាសធាតុ polypropylene (5 និង PP) អាចប្រើប្រាស់បានច្រើនដង និងមិនមានគ្រោះថ្នាក់អ្វីឡើយ ប្រសិនបើលាងសម្អាត កម្ចាត់មេរោគបានត្រឹមត្រូវ។
ហេតុដូច្នេះ លោកអ្នកគួរតែពិនិត្យឲ្យបានច្បាស់មុននឹងសម្រេចចិត្តប្រើសម្បកដប់ ឬកំប៉ុងចាស់ៗបន្ត៕