
ភ្នំពេញ៖ ថ្មីៗនេះ ផេសហ្វេសប៊ុក Royal du Cambodge បានបង្ហោះរូបព្រះបរមឆាយាលក្ខណ៍ ព្រះរាជវង្សានុវង្ស នៃព្រះរាជាណាចក្រកម្ពុជា ដែលថតចេញពីព្រះរាជដំណាក់រដ្ឋធានីប៉េកាំង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដោយភាគច្រើនពុំសូវមានគេស្គាល់។ ក្នុងចំណោមព្រះរាជវង្សានុវង្សដូចមានក្នុងរូបនេះ (ពីឆ្វេងមកស្តាំ) រួមមាន៖
១. ព្រះអង្គម្ចាស់ នរោត្តម ពុទ្ធិពង្ស ២. ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា
៣. សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ៤. សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៥. សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ៦. ឯកឧត្តម កែវ ពុទ្ធរស្មី ៧. អ្នកអង្គម្ចាស់ក្សត្រី នរោត្តម រស្មីពនិតា ៨. អ្នកអង្គម្ចាស់ នរោត្តម រស្មីខ្នែមមុនី ។