
Dior ជាម៉ាកផលិតផលកាបូបប្រណិតមួយដ៏ល្អល្បីត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៤៦ ដោយលោក Christian Dior នៅទីប៉ារីស ប្រទេសបារាំង ហើយទទួលបានការគាំទ្រទូទាំងពិភពលោក សូម្បីតែកម្ពុជា យើងក៏មានប្រើប្រាស់ច្រើនគួរសមដែរ។ដោយមានភាពចម្រូងចម្រាសជាខ្លាំង ទាក់ទងទៅនឹងកាបូបម៉ាក Cristian Dior មានរួត និងអត់រួត ថ្ងៃនេះ The Plus News សូមលើកយកពីវីដេអូនៃការផលិតកាបូបម៉ូដែល DIOR BOOK TOTE BAG IN EMBROIDERED CANVAS ដែលជាម៉ូតកំពូលដែលកំពុងពេញនិយមមកបង្ហាញជូនប្រិយមិត្តទាំងអស់គ្នាបានទស្សនា។ សម្រាប់ដំណាក់កាលដំបូង គឺជាការគូសព្រាងនៃការរចនា ហើយអ្នករចនាបានគូរវា និងផាត់ពណ៌រហូតដល់វាសឹងតែដូចវត្ថុពិតតែម្តង។ ដំណាក់កាលទី ២ គឺជាការកាត់ពុម្ព និងការប៉ាក់គ្របម៉ូតក្បាច់ និងអក្សរនៅលើកាបូប គឺសុទ្ធតែជាការបាក់ច្នៃ មិនមែនជាការបោះពុម្ពនោះទេ។ ដំណាក់កាលទី ៣ គឺជាកាសង្កត់ពុម្ព និងតភ្ជាប់ រីឯដំណាក់កាលចុងក្រោយ គឺជាការតភ្ជាប់នៅផ្នែកផ្សេងៗទៀតនៃកាបូប ដូចជាដៃ និងខ្សែជាដើម។ គ្រប់ផ្នែក និងដំណាក់ការទាក់អស់សុទ្ធតែដំណើរការដោយភាពប្រុងប្រយ័ត្នបំផុត ដែលពិតជាស័ក្ដិសមទៅនឹងម៉ាកល្បី និងតម្លៃបំផុត។
សូមបញ្ជាក់ថា កាបូបម៉ូដែល DIOR BOOK TOTE BAG IN EMBROIDERED CANVAS នេះគឺជាមូត ហ្វេសហ្សិនចុងក្រោយបង្អស់របស់ Dior ហើយមានតម្លៃជាង 2,200 ផោន (ជិត 3,000 ដុល្លាអាមេរិក) ។ ហើយម៉ូដែលនេះ ពុំមានរ៉ូដភ្ជាប់មកជាមួយទេ ព្រោះជាម៉ូដែលសម្រាប់ដើរផ្សារ ឬដាក់សម្ភារៈនានា មិនសម្រាប់ដាក់លុយឡើយ។ ចង់ដឹងឲ្យច្បាស់យ៉ាងណា តោះមកទស្សនាវីដេអូអំពីកាបូប Dior ទាំងអស់គ្នា៖
ដោយ: Vincent